ទំនួញជីវិត
Uplaod by MrrLoveKhmer
រដូវប្រាំងរាំង ដីប្រះក្រហែងអ្ហើយ
ភ្នំខ្ពស់បែកផ្សែង ហ្វូងកុកហើរស្វែង
បែងរកបឹងធំ
អកទួញបោកខ្លួនដោយព្រាត់ទ្រនំ
ឯខ្ញុំទួញយំ យំព្រោះព្រាត់ប្រាស់
ស្រណោះគ្រាដើម ធ្លាប់រស់ជួបជុំអ្ហើយ
នាំគ្នាធ្វើបុណ្យ ស្ដាប់លោកសូត្រមន្ត
កសាងសីលទាន
សន្សំមគ្គផល ទុកធ្វើជាស្ពាន
តាមដំបូន្មាន ព្រះពុទ្ធឳវាទ
ស្ដាយអើយសែនស្ដាយ ស្ដាយកាយត្រូវឃ្លាត
ស្ដាយមិត្តស្ដាយញាតិ ស្ដាយគូរសង្សារ
ទំនួញជីវិត ថ្លែងរឿងខ្លោចផ្សារ
ដោះស្រាយវាសនា ចិត្តាខ្វះន័យ
ឳ!ភូមិកំណើតបង្កើតរូបខ្ញុំអ្ហើយ
ធ្លាប់រស់សុខុម
ឥឡូវរូបខ្ញុំ ស្រពោនឥតន័យ
លើកហត្ថបួងសួង ព្រះរតនត្រ័យ
សូមលោកប្រណី ជួយដោះទុក្ខផង
(ភ្លេង)
Search me on fb 明奔庭(mingbenting)
ឳ!ភូមិកំណើតបង្កើតរូបខ្ញុំអ្ហើយ
ធ្លាប់រស់សុខុម
ឥឡូវរូបខ្ញុំ ស្រពោនឥតន័យ
លើកហត្ថបួងសួង ព្រះរតនត្រ័យ
សូមលោកប្រណី ជួយដោះ...ទុក្ខផង
Thanks
សូមអរគុណសម្រាប់ការចូលរួម