huatong
huatong
avatar

មាន់រងាវទឹកជោរ

ឆ្លងឆ្លើយhuatong
🇰🇭👑🆂🆁🎼ℬ𝖔𝖗𝖆ℒ𝒀_𝒮𝑅_🔹huatong
الكلمات
التسجيلات
(ស)កត្តិកទឹកស្រកកុកក្រកយំថ្ងូរ

មាន់រងាវទឹកជោរ ជំនោប៉ើយៗ

រងាផ្កាគរ ចន្ទចរឆ្លងឆ្លើយ

ឱ!សង្សារអើយ ជិតភ្លឺហើយនៅ?

ឱ!សង្សារអើយ ជិតភ្លឺហើយនៅ?

(ប)ផ្កាយព្រឹកមិនទាន់រះមាន់រងាវ

បងព្រឺព្រួចស្រៀវ រងាណាស់ពៅ

ខ្ទមស្រែមាត់ទឹក រឮកយប់ជ្រៅ

អូនអើយគេងទៅ

ម៉ោងនៅមួយប្លាយ

អូនអើយគេងទៅ

ម៉ោងនៅមួយប្លាយ

(ស)អូនគេងមិនលក់ បើឃ្លាតភ្នក់ភ្លើង

ស្ទើរស្ពឹកដៃជើង

ហើយណាឆោមឆាយ

ធ្វើម្តេចកក់ក្តៅ បើពៅគេងឆ្ងាយ

ពីប្រុសឆោមឆាយ រងាស្លាប់ហើយ

ពីប្រុសឆោមឆាយ រងាស្លាប់ហើយ

(ប)ចង់បាត់រងានាំគ្នាបោកស្រូវ

មួយសន្ទុះទៅ ក្តៅមិនខានឡើយ

(ស) ទេៗឱ្យបង ត្រកងកៀកកើយ

អូនកក់ក្តៅហើយ

ស្បើយក្នុងអារម្មណ៍

អូនកក់ក្តៅហើយ

ស្បើយក្នុងអារម្មណ៍..

ភ្លេង

(ស)អូនគេងមិនលក់ បើឃ្លាតភ្នក់ភ្លើង

ស្ទើរស្ពឹកដៃជើង

ហើយណាឆោមឆាយ

ធ្វើម្តេចកក់ក្តៅ បើពៅគេងឆ្ងាយ

ពីប្រុសឆោមឆាយ រងាស្លាប់ហើយ

ពីប្រុសឆោមឆាយ រងាស្លាប់ហើយ

(ប)ចង់បាត់រងានាំគ្នាបោកស្រូវ

មួយសន្ទុះទៅ ក្តៅមិនខានឡើយ

(ស) ទេៗឱ្យបង ត្រកងកៀកកើយ

អូនកក់ក្តៅហើយ

ស្បើយក្នុងអារម្មណ៍

អូនកក់ក្តៅហើយ

ស្បើយក្នុងអារម្មណ៍..

សូមអរគុណ

المزيد من ឆ្លងឆ្លើយ

عرض الجميعlogo