huatong
huatong
avatar

ម៉ឺនយោជន៍ស្នេហ៍

ព្រាប សុវត្ថិhuatong
aurinkopaistaahuatong
الكلمات
التسجيلات
យង់យល់ជើងមេឃ សង្វេគចិន្ដា

ឆ្ងាយហួសក្ដី ប្រាថ្នា

នេត្រាបានត្រឹមសម្លឹង

ចង់ទៅដល់ តែខ្លួនគ្មានអ្វីរំពឹង

វល់ងងឹតសូន្យឈឹង សញ្ជឹងតឹងណែន ឱរា..

ជើងមេឃសែនឆ្ងាយ ឆ្ងាយដូចចិត្តអូន

ឆ្ងាយមុឺនយោជន៍ គ្មានបង

បេះដូងរ៉ាប់រងទុក្ខា

ដូចនៅជិត ការពិតឆ្ងាយណាស់ស្នេហា

ចាំគូគ្រងវាសនា តើថ្ងៃណាជួបជួន

ឱ!ជើងមេឃអើយ ថ្ងៃណាឡើយ

ខ្ញុំបានកៀកកើយ ជិតស្ងួន

ឬ..បានត្រឹមលំបាកខ្លួន

ស្នេហ៍ប្រឹងលាក់បំពួន

បេះដូងទ្រមសោកា

ជាតិនេះមានពិតរូបស្រីជាគូ

គ្មានអ្នកផ្សេងជាថ្នូរ

ចិត្តរៀមមិនប្ដូរ សាវ៉ា

ទោះចិត្តស្នេហ៍ ឆ្ងាយដូចជើងមេឃ យ៉ាងណា

បងស៑ូសូន្យសង្ខារ ប្ដូរយកជីវ៉ា ជាគូ

ឱ!ជើងមេឃអើយ ថ្ងៃណាឡើយ

ខ្ញុំបានកៀកកើយ ជិតស្ងួន

ឬ..បានត្រឹមលំបាកខ្លួន

ស្នេហ៍ប្រឹងលាក់បំពួន

បេះដូងទ្រមសោកា

ជាតិនេះមានពិតរូបស្រីជាគូ

គ្មានអ្នកផ្សេងជាថ្នូរ

ចិត្តរៀមមិនប្ដូរ សាវ៉ា

ទោះចិត្តស្នេហ៍ ឆ្ងាយដូចជើងមេឃ យ៉ាងណា

បងស៑ូសូន្យសង្ខារ ប្ដូរយកជីវ៉ា ជាគូ

ហា..ហា..ហា

المزيد من ព្រាប សុវត្ថិ

عرض الجميعlogo