huatong
huatong
avatar

សុភមង្គលផ្លេកបន្ទោរ

មាស សាលីhuatong
sann.kyawhuatong
الكلمات
التسجيلات
សរសេរដោយ THA ATTHENA

១«សំណាងចិត្ត សំណាងដួងចិត្ត

ក្តីស្នេហ៍ជួបពិត ស្ថិតក្នុងបេះដូង

លំហូរវាសនា ចារជួបនួនល្អង

ភាសាអូនបង ជាត្រួយសំណព្វ។

២«ជួបស្នេហ៍ភ្លាម ក្រៀមចិត្តសែនអាប់អួរ

ទូងទួញថ្ងួចថ្ងូរ អង្វរឲ្យត្រឡប់

សប្បាយរីករាយ ប្រែក្លាយឲ្យជួបទុក្ខ

តែត្រូវបញ្ចប់ បានកប់ក្នុងភ្នក់ភ្លើងស្រី។

R«បានស្នេហ៍មកឆាប់ ក្រឡាប់ក៏ឆាប់ដែរ

ទ្រូងបងយំត្អូញត្អែរ បាត់ស្នេហ៍ពីរង្វង់ដៃ

បិទភ្នែកកាលណា ឈឺផ្សាតាមប្រល័យ

បាត់អស់រាល់ភាពជោគជ័យ

ស្រីថ្លៃប្រែចិត្តផ្លាស់ប្តូរ។

៣«សុភមង្គល ដូចទឹកសន្សើម

ស្នេហ៍ចាប់ផ្តើម ដូចផ្លេកបន្ទោរ

ជួបហើយបាត់វិញ នៅមិនបានយូរ

ស្នេហ៍អូនលឹបល ទឹកហូរលាស្ទឹងបងហើយ។

R«បានស្នេហ៍មកឆាប់ ក្រឡាប់ក៏ឆាប់ដែរ

ទ្រូងបងយំត្អូញត្អែរ បាត់ស្នេហ៍ពីរង្វង់ដៃ

បិទភ្នែកកាលណា ឈឺផ្សាតាមប្រល័យ

បាត់អស់រាល់ភាពជោគជ័យ

ស្រីថ្លៃប្រែចិត្តផ្លាស់ប្តូរ។

៣«សុភមង្គល ដូចទឹកសន្សើម

ស្នេហ៍ចាប់ផ្តើម ដូចផ្លេកបន្ទោរ

ជួបហើយបាត់វិញ នៅមិនបានយូរ

ស្នេហ៍អូនលឹបល ទឹកហូរលាស្ទឹងបងហើយ។

THANK YOU

المزيد من មាស សាលី

عرض الجميعlogo