អាប់ឡោទ នឹង តម្លើងអក្សរដោយ
hhengvibol ហៅ ប្រុសម៉ាប់
Ⅰ ; មហាសង្ក្រាន ច្រានឆ្នាំមួយទៅ
ទ្រូងសែនហ្មងសៅ
នឹកព្រួយក្រែងពៅ ឆាប់ភ្លេចរឿងដើម
រឿងបាត់ដំបង ចងទងដង្ហើម
កាលជួបស្រីឆ្នើម រដូវសន្សើម
ផ្ការីកស្គុះស្គាយ
Ⅱ ; អូនដើររើសគ្រុំ ក្នុងស្ទឹងសង្កែ
ភក្ត្រ័ដូចដួងខែ
ថ្ពាល់ខួចមាសស្នេហ៍ នេត្រាពណ្ណរាយ
ហត្ថាខ្ចីល្ហក់ សក់ខ្មៅរំសាយ
បងគន់មិនណាយ ក្លិនខ្លួនឆោមឆាយ
រាយសំណាញ់ស្នេហ៍
R ; វិចិត្រត្រករ អើយ កុំបាច់គូរអី
នៅក្នុងលោកីយ៍ ស្រីល្អគ្មានទេ
មានតែរំដួល ដងស្ទឹងសង្កែ
ដែលខ្ញុំលួចស្នេហ៍
ទោះរយខួបខែ ក៍នៅចាំចង
Ⅲ ; ឥឡូវរដូវផ្ការីកវិលវិញ
ទ្រូងសែនទោរម្និញ
ព្យុះកម្មបក់ដេញ បាត់ផ្កាមួយទង
ត្រីក្រឹមអូនស្លាប់ នៅក្នុងដបបង
លិខិតនួនល្អង
បងទុកទ្រាប់ខ្នង ដេកស្លាប់ក្នុងផ្នូរ