ស្រឡាញ់មួយណា
ស៊ិនស៊ីសាមុត រស់សេរីសុទ្ធា
រាំវង់ឆ្លងឆ្លើយ
ពិបាកម្ល៉េះទេ ចង់រកគូស្នេហ៍
ឲ្យគាប់ចិន្តា
ពិបាកម្ល៉េះទេ ចង់រកគូស្នេហ៍
ឲ្យគាប់ចិន្តា
ឃើញស្រី ខាងណោះ
រាងស្គមអស្ចារ្យ
ខឹងណេះវិញណា ធាត់ដូចបៅស្រូវ
ស្រឡាញ់មួយណាទៅ
នាងស្គមសដូចម្សៅ
ឯនាងធាត់ខ្មៅ ខ្មៅដូចធ្យូង
ឯនាងធាត់ខ្មៅ ខ្មៅដូចធ្យូង
(ស+ស) ស្រឡាញ់អូន ឯណេះទៅ
ខ្ញុំស្គមតែខ្លួន រហ័សរហួន
មាំមួនណាស់បង
ខ្ញុំស្គមតែខ្លួន រហ័សរហួន
មាំមួនណាស់បង
ធ្វើការគ្រប់ពេល មិនដែលខុសឆ្គង
សម្ដីសារសង ក៏ផ្អែមពិរោះ
មើលយូរ រឹតតែស្រស់
ផ្អើលអស់ ពួកកំលោះ
វក់និងសម្រស់ ខ្ញុំរាល់ថ្ងៃ
វក់និងសម្រស់ ខ្ញុំរាល់ថ្ងៃ
(ប.ពោល) អញ្ចឹងផង
(ស.ពោល) កុំជឿនោះ.ភ៏ទេ
(ស+) អូនឯងណេះវិញ ធាត់មែនតែឆ្ងាញ់
ឆ្ងាញ់ដូចដូងខ្ចី
អូនឯងណេះវិញ ធាត់មែនតែឆ្ងាញ់
ឆ្ងាញ់ដូចដូងខ្ចី
ចេះថ្នាក់ចេះថ្នម ថែទាំងរូបប្ដី
ផ្គាប់ផ្គុនរាល់ថ្ងៃ មិនឱ្យទាស់ចិត្ត
តែងខ្លួន ស្រស់ប្រណិត
ប្រុសៗ ចោមរោងស្និទ្ធ
មានខ្លះខូចចិត្ត រត់ទៅបួស
មានខ្លះខូចចិត្ត រត់ទៅបួស
(ប.ពោល) មែនអ៊្ហៃ!
(ស.ពោល) ហិះ កុំជឿនុះ
(ស+) មែនណា
..ភ្លេង..ចាប់ផ្ដើម..
ដំឡើង គ្រួសារខ្មែរ
ពិបាកម្ល៉េះទេ ចង់រកគូស្នេហ៍
ឲ្យគាប់ចិន្តា
ពិបាកម្ល៉េះទេ ចង់រកគូស្នេហ៍
ឲ្យគាប់ចិន្តា
ឃើញស្រី ខាងណោះ
រាងស្គមអស្ចារ្យ
ខឹងណេះវិញណា ធាត់ដូចបៅស្រូវ
ស្រឡាញ់មួយណាទៅ
នាងស្គមសដូចម្សៅ
ឯនាងធាត់ខ្មៅ ខ្មៅដូចធ្យូង
ឯនាងធាត់ខ្មៅ ខ្មៅដូចធ្យូង
(ស+ស) ស្រឡាញ់អូន ឯណេះទៅ
ខ្ញុំស្គមតែខ្លួន រហ័សរហួន
មាំមួនណាស់បង
ខ្ញុំស្គមតែខ្លួន រហ័សរហួន
មាំមួនណាស់បង
ធ្វើការគ្រប់ពេល មិនដែលខុសឆ្គង
សម្ដីសារសង ក៏ផ្អែមពិរោះ
មើលយូរ រឹតតែស្រស់
ផ្អើលអស់ ពួកកំលោះ
វក់និងសម្រស់ ខ្ញុំរាល់ថ្ងៃ
វក់និងសម្រស់ ខ្ញុំរាល់ថ្ងៃ
(ប.ពោល) អញ្ចឹងផង
(ស.ពោល) កុំជឿនោះ.ភ៏ទេ
(ស+) អូនឯងណេះវិញ ធាត់មែនតែឆ្ងាញ់
ឆ្ងាញ់ដូចដូងខ្ចី
អូនឯងណេះវិញ ធាត់មែនតែឆ្ងាញ់
ឆ្ងាញ់ដូចដូងខ្ចី
ចេះថ្នាក់ចេះថ្នម ថែទាំងរូបប្ដី
ផ្គាប់ផ្គុនរាល់ថ្ងៃ មិនឱ្យទាស់ចិត្ត
តែងខ្លួន ស្រស់ប្រណិត
ប្រុសៗ ចោមរោងស្និទ្ធ
មានខ្លះខូចចិត្ត រត់ទៅបួស
មានខ្លះខូចចិត្ត រត់ទៅបួស
KH.សូមអរគុណ