អាយុមិនអស់មិនស្លាប់
ស៊ិនស៊ីសាមុត រស់សេរីសុទ្ធា
មនោសញ្ចេតនាឆ្លងឆ្លើយ
ស. ខំជូតទឹកភ្នែក ឱ្យអស់ពីថ្ពាល់
មិនឱ្យកូនស្គាល់ ថាម្ដាយយំទេ
គេងទៅណាកូន ម្ដាយលួងបំពេរ
មាសស្នេហ៍ម៉ែយល់អង្រឹងឲ្យ
កំពូលស្វាមី ប្ដីទៅយូរម៉្លេះ
មួយជីវិតនេះ បាត់បង់មិនបាន
បទមួយនៅមួយ ទុក្ខព្រួយពេញប្រាណ
ឬមួយកល្យាណ គ្មាននឹកអូនទេ
ប. នឹកណាស់ណាស្ងួន នឹកណាស់ណាអូន
សូន្យជីវិត ក៏នៅតែនឹក
ព្រាត់អូនដប់ថ្ងៃ ស្រមៃដប់ព្រឹក
ថាសែនរលឹក
ស. នឹកមែនឬបង
ប. មែននួនល្អ បងនឹកណាស់
រួម. នឹកណាស់ នឹកណាស់!
ប. បើបងស្លាប់វិញ ពៅកុំទោម្នេញ
គួរតែពេញចិន្តាឆោមឆាយ
ស. ពេញអីបាត់ប្ដី ជាស្រីមេម៉ាយ
ប្រុសៗមើលងាយ
ប. យកប្ដីថ្មីទៅ
ស. យី!មាត់ឆៅវ៉ៃម៉្លេះបងឯង
ប. ថាលេងទេអូន
គូព្រេងមិនព្រាត់ ទីណាព្រលឹង
កែវអឺយកុំខឹង សុំថើបមួយខ្សឺត
ស. ស្អប់ណាស់ដៃឆៅ ច្រមុះឆើត
កោតសុំថើបកើត មិនខ្លាចកូនឃើញ
ប. កូនមិនភ្ញាក់ឡើយ អូនអឺយកុំខ្មាស់
កូនយើងចេះណាស់ កុំភ័យណាស្នេហ៍
ពាក្យចាស់លោកថា នឹកកូនរកម៉ែ
ស្នេហ៍ទើបកូនមួយ ស្រួយដូចអំបុក
ភ្លេងបន្តិចសិន... ដំឡើងបទនេះ
គ្រួសខ្មែរ សូមត្រៀមច្រៀង
ប. នឹកណាស់ណាស្ងួន នឹកណាស់ណាអូន
សូន្យជីវិត ក៏នៅតែនឹក
ព្រាត់អូនដប់ថ្ងៃ ស្រមៃដប់ព្រឹក
ថាសែនរលឹក
ស. នឹកមែនឬបង
ប. មែននួនល្អ បងនឹកណាស់
រួម. នឹកណាស់ នឹកណាស់!
ប. បើបងស្លាប់វិញ ពៅកុំទោម្នេញ
គួរតែពេញចិន្តាឆោមឆាយ
ស. ពេញអីបាត់ប្ដី ជាស្រីមេម៉ាយ
ប្រុសៗមើលងាយ
ប. យកប្ដីថ្មីទៅ
ស. យី!មាត់ឆៅវ៉ៃម៉្លេះបងឯង
ប. ថាលេងទេអូន
គូព្រេងមិនព្រាត់ ទីណាព្រលឹង
កែវអឺយកុំខឹង សុំថើបមួយខ្សឺត
ស. ស្អប់ណាស់ដៃឆៅ ច្រមុះឆើត
កោតសុំថើបកើត មិនខ្លាចកូនឃើញ
ប. កូនមិនភ្ញាក់ឡើយ អូនអឺយកុំខ្មាស់
កូនយើងចេះណាស់ កុំភ័យណាស្នេហ៍
ពាក្យចាស់លោកថា នឹកកូនរកម៉ែ
ស្នេហ៍ទើបកូនមួយ ស្រួយដូចអំបុក
KH.សូមអរគុណ