រោងការគ្មានកូនកំលោះ
បងបានទូរស័ព្ទ ប្រាប់ពីវេលា
ខំអួត ប្រាប់អស់មីងមា
វេលារៀបការ អូនបង
ខែចេត្រក្នុងខ្នើត
ដប់ពីរកើត ចន្ទជិតពេញវង់
រោងការ ក៏ចាប់ផ្តើមសង់
ប្អូនបង ជុំគ្នាសប្បាយ
ព្រឹកហែកំណត់ សង្កត់ វេលា
ស្រាប់តែផ្អើលអស់ មីងមា
សួរគ្នា ដោយក្តី ខ្វល់ខ្វាយ
បាត់កូនកំលោះ
ញាតិស្រីប្រុស សូមជួយដោះស្រាយ
ទឹកភ្នែក ស្រីប្រែ ធ្លាក់ខ្ចាយ
ព្រោះគូដណ្តឹង កម្សត់
រណ្ដាប់គ្រប់មុខ
ទិញទុក ពីមុនបីថ្ងៃ
ខែឆ្នាំប្រុសស្រី
អាចារ្យថាល្អ បំផុត
ព្រិលអស់ កែវភ្នែក
ក្នុងទ្រូង ឆេះដូច គេដុត
ញាតិមិត្រ ផងលែងឮមាត់
រន្ធត់ អាណិត កូនស្រី
ខ្ញុំទ្រហោយំ ដូចភ្នំភ្លើងផ្ទុះ
រោងការ គ្មានកូនកំលោះ
គ្មានសោះ នៅក្នុងលោកីយ៍
បើមិនការទេ
ម្តេចមាសមេ ទូរស័ព្ទប្រាប់ស្រី
ភ្លេងការ ផ្កាស្លារីកថ្មី
ប្រល័យស្រីក្នុង រោងការ
ភ្លេង
ខ្ញុំទ្រហោយំ ដូចភ្នំភ្លើងផ្ទុះ
រោងការ គ្មានកូនកំលោះ
គ្មានសោះ នៅក្នុងលោកីយ៍
បើមិនការទេ
ម្តេចមាសមេ ទូរស័ព្ទប្រាប់ស្រី
ភ្លេងការ ផ្កាស្លារីកថ្មី
ប្រល័យស្រីក្នុង រោងការ
អរគុណ