បទ ស្បថមិនឲ្យជួបមុខបង
…
អូនដឹងច្បាស់
បងលែងត្រូវការអូនហើយ
អ្វីសល់ឲ្យ អូនគឺការបន្លប់ភ្នែក
គ្រាន់តែជាស្នាមអតីតកាល
ដែលបងមិនអាចភ្លេច
តែពេលនេះបេះដូងអូន
ខ្ទេចខ្ទាំទៅហើយ
លាក់អ្វីទៀតបើបងគង់បែកពីអូន
ចាំបាច់ស្ងួនកុហកធ្វើអ្វីត្រាណត្រើយ
បងឆ្លើយមិនចង់ឲ្យឈឺចាប់
តែអូនឈឺស្រាប់ហើយ
គ្មានសល់ឡើយ
ចុងក្រោយសល់ត្រឹមតែទឹកភ្នែក
ស្បថថាមិនឲ្យជួបមុខបង
កាត់បេះដូងជាប់ស្នាមស្នេហ៍ខ្មៅ
កាយកប់អានុស្សារឲ្យជ្រៅ
ខណ្ឌចែកផ្លូវម្ខាងម្នាក់ដោយឡែក
សុំខូចចិត្តត្រឹមតែថ្ងៃនេះ
ឈប់ស្រណោះចាប់ពីថ្ងៃស្អែក
លែងចង់ក្បែរបើបងចង់បែក
ស្បថត្រឹមស្អែកលែងជួបមុខបង
បើទន់ជ្រាយ
នោះធ្វើឲ្យចិត្តរឹតគ្រាំ
ត្រូវរឹងមាំបំភ្លេចរឿងរាវកន្លង
បេះដូងដែលធ្លាក់ជ្រុះប្រេះបែក
រើសផ្គុំដោយគ្មានបង
ឈប់រំលឹក
នឹកឈ្មោះបងពេលស្ងួតទឹកភ្នែក
...
អូនដឹងច្បាស់
បងលែងត្រូវការអូនហើយ
អ្វីសល់ឲ្យ អូនគឺការបន្លប់ភ្នែក
គ្រាន់តែជាស្នាមអតីតកាល
ដែលបងមិនអាចភ្លេច
តែពេលនេះបេះដូងអូន
ខ្ទេចខ្ទាំទៅហើយ
លាក់អ្វីទៀតបើបងគង់បែកពីអូន
ចាំបាច់ស្ងួនកុហកធ្វើអ្វីត្រាណត្រើយ
បងឆ្លើយមិនចង់ឲ្យឈឺចាប់
តែអូនឈឺស្រាប់ហើយ
គ្មានសល់ឡើយ
ចុងក្រោយសល់ត្រឹមតែទឹកភ្នែក
ស្បថថាមិនឲ្យជួបមុខបង
កាត់បេះដូងជាប់ស្នាមស្នេហ៍ខ្មៅ
កាយកប់អានុស្សារឲ្យជ្រៅ
ខណ្ឌចែកផ្លូវម្ខាងម្នាក់ដោយឡែក
សុំខូចចិត្តត្រឹមតែថ្ងៃនេះ
ឈប់ស្រណោះចាប់ពីថ្ងៃស្អែក
លែងចង់ក្បែរបើបងចង់បែក
ស្បថត្រឹមស្អែកលែងជួបមុខបង
ស្បថថាមិនឲ្យជួបមុខបង
កាត់បេះដូងជាប់ស្នាមស្នេហ៍ខ្មៅ
កាយកប់អានុស្សារឲ្យជ្រៅ
ខណ្ឌចែកផ្លូវម្ខាងម្នាក់ដោយឡែក
សុំខូចចិត្តត្រឹមតែថ្ងៃនេះ
ឈប់ស្រណោះចាប់ពីថ្ងៃស្អែក
លែងចង់ក្បែរបើបងចង់បែក
ស្បថត្រឹមស្អែកលែងជួបមុខបង
បើទន់ជ្រាយ
នោះធ្វើឲ្យចិត្តរឹតគ្រាំ
ត្រូវរឹងមាំបំភ្លេចរឿងរាវកន្លង
បេះដូងដែលធ្លាក់ជ្រុះប្រេះបែក
រើសផ្គុំដោយគ្មានបង
ឈប់រំលឹក
នឹកឈ្មោះបងពេលស្ងួតទឹកភ្នែក
ឈប់រំលឹក
នឹកឈ្មោះបងពេលស្ងួតទឹកភ្នែក
អរគុណដែលបានចូលរួម!