អូនចង់ប្រាប់បង
ពីចិត្តនួនល្អង
ថាអូនស្នេហ៍ស្ងួន
អស់ពីដួងចិត្ត
តើប្រុសវមិត្រ
មានដឹងការពិត
តើចិត្តអូនគិតយ៉ាងណា?
ពេលគ្មានរៀមរ៉ា
នៅក្បែរទ្រូងអូន
បេះដូងស្រពោន
មិនដឹងហេតុអ្វី
តើមកពីអ្វី
ទើបទឹកភ្នែកស្រី
ស្រក់ហូរចុះមកឯង
គិតៗទៅស្នេហ៍មនុស្សម្នាក់
សែនពិបាក ពិបាកធ្វើចិត្ត
ឈប់គិតពីគេ
សុំទោសបានទេ
អូនគ្មានមាសមេ
ដូចសុរិយាអាប់រស្មី។
អូនចង់ប្រាប់ដល់ប្រុសជីវា
តើចិត្តអូននេះ
គិតយ៉ាងណា
អូនចង់ឲ្យមួយសប្តាហ៍
មានពេលច្រើនជាង 7ថ្ងៃ
ហើយនៅក្នុងពេលមួយថ្ងៃ
គឺមានលើសពី 24ម៉ោង
ចង់ឲ្យថ្ងៃយូរជាងយប់
ចង់ឲ្យយប់
ឆាប់ជាងពេលថ្ងៃ
រីឯក្នុងពេលមួយឆ្នាំ
គឺមានច្រើនជាង365ថ្ងៃ
អូននឹងបាននៅជិតថ្លៃ
សាងសងរាយរ៉ាប់
រៀបរាប់រឿងរ៉ាវប្រាប់បង
ពេលអូនឃ្លាតឆ្ងាយពីថ្លៃ
មានដឹងទេប្រុសពិសី
ថាក្នុងហរទ័យអូន
សែនខ្វល់ខ្វាយ
ពេលយប់ស្រមៃ
ពេលថ្ងៃរលឹកអូននឹកដល់
បងអូនគិតពីបង
តើចិត្តនួនល្អងដូចអូនទេ?
រាល់យប់ពេលបងចូលគេង
អូនចង់ខ្សឹបប្រាប់បងថា
កុំភ្លេចដណ្តប់ភួយផង
and say goodnight
ណានួនល្អងពីអូន
គិតដល់បង
I Love You
អូនចង់ប្រាប់បង
ពីចិត្តនួនល្អង ថាអូន
ស្នេហ៍ស្ងួនអស់ពីដួងចិត្ត
តើប្រុសវមិត្រ
មានដឹងការពិត តើចិត្ត
អូនគិតយ៉ាងណា?
ពេលគ្មានរៀមរ៉ា
នៅក្បែរទ្រូងអូន
បេះដូងស្រពោន
មិនដឹងហេតុអ្វី
តើមកពីអ្វី
ទើបទឹកភ្នែកស្រីស្រក់ហូរ
ចុះមកឯកឯង
ពេលវេលាចេះ
តែរំកិលទៅមុខ
មិនធ្វើឲ្យអូនបានសុខ
មិនស្រនុកព្រោះបារម្ភពី
បងចង់ដឹងណាស់ថ្លៃ
តើថ្ងៃនេះបង
នៅទីណាស្នេហ៍ស្នង
កំពុងធ្វើអ្វីប្រាប់អូនផង
កុំឲ្យអូនសៅហ្មង
ព្រោះបងបាត់ដំណឹង
សូន្យឈឹង
បើអូនអាចបង្វិល
ផែនដីឲ្យនឹងរីក
រាលថយក្រោយ
អូនមិនបណ្តាលឲ្យ
បងគេចពីកល្យាណ
អូននឹងរក្សាបងក្បែរប្រាណ
ទោះមានទុក្ខព្រួយ
ទាំងប៉ុន្មាន អូនសុំតែម្យ៉ាង
ឲ្យមានរូបបងនៅជិតស្រី
ស្នេហ៍មានន័យរហូតទៅ
សូមស្រែកប្រកាស
ប្រាប់លោកីថា
មួយជីវិតនេះអូនមានតែថ្លៃ
The first The last
The one and only man in my heart
I love you right from the start
we could never be apart
This is true because
I swear to the god
ពេលអូនយំ
ពេលដែលអូននៅម្នាក់ឯង
ហើយគ្មាន
អ្នកណាមកប្រលែង
ឲ្យខ្ចីកន្សែងជូតទឹកភ្នែក
មានតែបងគឺនួនល្អង
តែងតែនៅក្បែរជួយរំលែក
ជួយជូតទឹកភ្នែកកាយហត្ថា
វាចាលួងលោមបេះដូងស្រី
ជ្រាលជ្រៅ
មានន័យមួយជីវិត
ហើយអូនមិនអាចបំភ្លេច
រាល់គ្រប់ពាក្យពេចនៃបង
គឺជាដង្ហើមផ្តើម
ជីវិតអូនសារជាថ្មី
ពេលនេះ
អូនចង់ប្រាប់ចរណៃ
បញ្ជាក់ការពិតពីចិត្តស្រី
ប្រាប់មនុស្សគ្រប់រូបលើផែនដី
That I'm so in love with you
អូនចង់ប្រាប់បង
ពីចិត្តនួនល្អង
ថាអូនស្នេហ៍ស្ងួន
អស់ពីដួងចិត្ត
តើប្រុសវមិត្រ
មានដឹងការពិត
តើចិត្តអូនគិតយ៉ាងណា?
ពេលគ្មានរៀមរ៉ា
នៅក្បែរទ្រូងអូន
បេះដូងស្រពោន
មិនដឹងហេតុអ្វី
តើមកពីអ្វី
ទើបទឹកភ្នែកស្រី
ស្រក់ហូរចុះមកឯង
គិតៗទៅស្នេហ៍មនុស្សម្នាក់
សែនពិបាក ពិបាកធ្វើ
ចិត្ត ឈប់គិតពីគេ
សុំទោសបានទេ
អូនគ្មានមាសមេ
ដូចសុរិយាអាប់រស្មី។