មនុស្ស្ស២នាក់ដែលធ្លាប់ ស្រលាញ់ស្មោះស្ម័គ្រ
មនុស្សពីរនាក់ធ្លាប់តែជឿជាក់
ពាក្យសន្យាជាក់លាក់ ក៏គង់ថែមិនបាន
ថ្ងៃនេះបងហ៊ានរ៉ាយរ៉ាប់ប្រាប់ការពិត
ពីរឿងរ៉ាវដែលលាក់ក្នុងចិត្ត
ជាអ្វីដែលអូនមិនហ៊ានគិត មិនហ៊ានស្មាន
គ្មានចិត្តឃាត់បងចង់បែក
តាមចិត្តបងណាកល្យាណ
តែអូនសុំរឿងម្យ៉ាងសិនបានទេ
ចាំថ្ងៃស្អែកចាំយេីងបែកគ្នា
ចាំដល់វេលានោះអូននឹងអោយបងទៅ
ផុតម៉ោងដប់ពីរយប់នេះ
បងលែងជារបស់ពៅ
ទ្រាំតែបន្តិចទៀតទៅយេីងបែកគ្នាហេីយ
គ្រាកន្លងដែលយេីងបានសាងកំហុស
ដល់ពេលនេះមិនបាច់បន្ទោស
ព្រោះរឿងកេតឡេីងទាំងអស់យេីងខុសទាំងសងខាង
ពេលដែលស្នេហាដេីរដល់ចំណុចសូន្យ
លែងមានពាក្យថាបងនិងអូន
មានតែពាក្យជូនពរស្ងួនអោយបងបានសុខសាន្ត
គ្មានចិត្តឃាត់បងចង់បែក
តាមចិត្តបងណាកល្យាណ
តែអូនសុំរឿងម្យ៉ាងសិនបានទេ
ចាំថ្ងៃស្អែកចាំយេីងបែកគ្នា
ចាំដល់វេលានោះអូននឹងអោយបងទៅ
ផុតម៉ោងដប់ពីរយប់នេះ
បងលែងជារបស់ពៅ
ទ្រាំតែបន្តិចទៀតទៅយេីងបែកគ្នាហេីយ
ចាំថ្ងៃស្អែក ចាំយេីងបែកគ្នា
ចាំដល់វេលានោះអូននឹងអោយបងទៅ
ផុតម៉ោងដប់ពីរយប់នេះ
បងលែងជារបស់ពៅ
ទ្រាំតែបន្តិចទៀតទៅយេីងបែកគ្នាហេីយ
ទ្រាំតែបន្តិចទៀតទៅយេីងបែកគ្នាហេីយ