huatong
huatong
avatar

ខ្លុយស្នេហ៍ត្នោតទេ

ព្រាប សុវត្ថិhuatong
🇰🇭👑🆂🆁🎼☘ℒ𝒴-ℬ𝓞ℛ𝓐♡™☘huatong
الكلمات
التسجيلات
១.សៀងខ្លុយស្នេហ៍ ថែម្លប់ត្នោតទេរ

ទួញរៀបរាប់ ប្រាប់រឿងស្នេហ៍

តឹងទ្រូងទូង ទួញសោកា

ខ្លុយបោកខ្លួន អង្រូនរកម្ចាស់សង្ខារ

ត្នោតទេរយំយោលយារ

ព្រោះស្នេហាឃ្លាតឆ្ងាយ

២.អូនទៅស្ងាត់ ទៅបាត់សូន្យឈឹង

បេះដូងបង សង្រេងទន្ទឹង

ព្រលឹងព្រាត់ឈឹង លាក់កាយ

ច្រើនបណ្ដាំ ពាក្យពេចន៍

រៀមផ្ដាំ រៀងរាយ

ចាត់ចារផ្ញើចុតហ្មាយ

ស្រស់ឆោមឆាយ មិនឆ្លើយ

R.អូ! ខ្លុយស្នេហ៍ ធ្លាប់ថែស្នេហា

អ្នកមេត្តា ច្រៀងលោមចិន្ដា

ត្រាណត្រើយ សូមត្នោតទេរ

អ្នកជួយរាំរេ បក់បោយ

ស្រែកដង្ហោយ ស្នេហ៍អើយ

ឲ្យស្ងួនវិលវិញ

៣.ទឹកត្នោតផ្អែម

ថែមចិត្តស្មោះស្មគ្រ័ ម្លប់ដើមទេរ

នៅតែត្រជាក់ រាក់ទាក់

រង់ចាំផ្លូវថ្លៃ សៀងខ្លុយស្នេហ៍

នឹងច្រៀងបំពេ បទថ្មី

ថ្នាក់ថ្នមចិត្តពិសី ស្មោះភក្ដី

ខ្លុយស្នេហ៍ត្នោតទេរ

ភ្លេង /...

R.អូ! ខ្លុយស្នេហ៍ ធ្លាប់ថែស្នេហា

អ្នកមេត្តា ច្រៀងលោមចិន្ដា

ត្រាណត្រើយ សូមត្នោតទេរ

អ្នកជួយរាំរេ បក់បោយ

ស្រែកដង្ហោយ ស្នេហ៍អើយ

ឲ្យស្ងួនវិលវិញ

៣.ទឹកត្នោតផ្អែម

ថែមចិត្តស្មោះស្មគ្រ័ ម្លប់ដើមទេរ

នៅតែត្រជាក់ រាក់ទាក់

រង់ចាំផ្លូវថ្លៃ សៀងខ្លុយស្នេហ៍

នឹងច្រៀងបំពេ បទថ្មី

ថ្នាក់ថ្នមចិត្តពិសី ស្មោះភក្ដី

ខ្លុយស្នេហ៍ត្នោតទេរ...

សូមអរគុណ

المزيد من ព្រាប សុវត្ថិ

عرض الجميعlogo
ខ្លុយស្នេហ៍ត្នោតទេ لـ ព្រាប សុវត្ថិ - الكلمات والمقاطع