នឹកឡើងសែនក្តៅ ចុកចាប់ឈឺផ្សា
ដួងចិត្តប្រាថ្នា ថាមាននិស្ស័យ
ភពស្នេហ៍ងងឹត សូន្យឥតរស្មី
ចំណងនិស្ស័យ ផ្តាច់ចិត្តស្នេហា
ជឿពិតចិត្តស្ម័គ្រ លើស្រីតែមួយ
រូបអូនជាត្រួយ ពន្លកសង្ខារ
បងមិនខ្លាចស្លាប់ ចំពោះកនិដ្ឋា
ថ្នាក់ថ្នមចិន្តា មិនដែលឱ្យហ្មង
គ្រាមុនស្រីព្រម ឥតប្រកែកទេ
សម្តីស្រីស្នេហ៍ ឆ្លើយប្រាប់មកបង
ដួងចិត្តសង្ឃឹម គេងចាំគេងផ្សង
ថ្ងៃនេះនួនល្អង ក្រឡាស់សម្តី
ស្តាយណាស់ ស្តាយចិត្ត ដែលខំរក្សា
មិននឹកស្មានថា ស្នេហ៍បរាជ័យ
តស៊ូប៉ុណ្ណឹង នៅមិនប្រណី
ឱ្យបងរីងរៃ អស់មួយជីវិត
ស្តាយណាស់ ស្តាយចិត្ត ដែលខំរក្សា
មិននឹកស្មានថា ស្នេហ៍បរាជ័យ
តស៊ូប៉ុណ្ណឹង នៅមិនប្រណី
ឱ្យបងរីងរៃ អស់មួយជីវិត