1 ដើរកាត់ទឹកភ្លៀងច្រៀងរឿងទឹកភ្នែក
ឈឺពេកចង់ស្រែកឱ្យបែកទ្រូង
ឈឺឈឺបេះដូង ស្នេហ៍ដំបូងរលាយ
អូនគ្មានស្ដាយអាល័យសង្សារ
2 អនុស្សាវរីយ៏ខ្ចេចខ្ចីផេះផង់
ដល់ដីទីក្រុងចេះសាវ៉ា
អូនស្អប់ខ្ពើមអ្នកស្រែមើលឃើញតែដុល្លារ
ឬគិតថាគេស្មោះអូន
1 គេយកអូនទុកត្រឹមលេងសើច
មិនបានយកធ្វើប្រពន្ធ
គ្រប់យ៉ាងលែងដូចគ្រាមុន
ខុសធ្ងន់ហើយណាថ្លៃ
2 កុលាបពុលដីស្រីពុលទឹកប្រាក់
អស់ហើយចិត្តស្ម័គ្រចិត្តប្រណី
គ្មានទោសលើកឱ្យ គ្មានចម្លើយអភ័យ
ខ្លាចឈឺរីងរៃ ជាថ្មីម្ដងទៀត
2 គេយកអូនទុកត្រឹមលេងសើច
មិនបានយកធ្វើប្រពន្ធ
គ្រប់យ៉ាងលែងដូចគ្រាមុន
ខុសធ្ងន់ហើយណាថ្លៃ
1 កុលាបពុលដីស្រីពុលទឹកប្រាក់
អស់ហើយចិត្តស្ម័គ្រចិត្តប្រណី
គ្មានទោសលើកឱ្យ គ្មានចម្លើយអភ័យ
ខ្លាចឈឺរីងរៃ ជាថ្មីម្ដងទៀត