បទ : ស្នេហ៍កម្មឆ្លងដែន
Ⅰ ; ដំណើរ ឆ្លងដែន អួលណែន ឱរ៉ា
កាត់គ្រាប់ កាត់ព្រៃ ព្រឹក្សា
វាសនា កម្សត់ ណាស់អូន
ដៃម្ខាង ឱបស្រី ដៃម្ខាង បមបី កូនស្ងួន
វេទនា ស្ទើរជី វិតសូន្យ
តើអូន នាងចាំ បានទេ
Ⅱ ; មកដល់ ដីថ្មី ស្រីអូន ផ្លាស់ចិត្ត
ដូចពស់ ក្បាលពីរ ក្បត់ផិត
ទ្រូងបង ចុកឈាម គ្មានល្ហែ
ឆ្ងាញ់យ៉ាង ណាទៅ ដង្កូវ ជ្រាំជន ជាតិគេ
មិននឹក ស្មានថា មេសមេ
បែររេ ព្រោះស្រេក តណ្ហា
R ; ជេឬ អឺ ជូនពរ ស្រីចិត្ត សាមាណ
លបលួច បើកសោរ សុវណ្ណ
អោយព្រាន ពួនរួម កាយា អើយ
ឃើញច្បាស់ នឹងភ្នែក
ស្រីប្រឹង ប្រកែក ដោះសារ
ចំណង ស្នេហ៍យើង កំព្រា
ជីវ៉ា ស្រាយក្បត់ បំពាន
Ⅲ ; នៅមុខ ចៅក្រម ស្រីខំ បំភ្លៃ
ដោះសារ ចោលព្រហ្ម ចារីយ៍
ផុតភ័យ ពីទណ្ឌ កម្មបាន
ណ្ហើយចុះ! បងលា
ពុំងា នៅឱ្យ សុខសាន្ត
លាស្រី ចិត្តចើក តិរច្ឆាន
កល្យាណ បងសូម ជូនពរ
ភ្លេង
ភ្លេង
R ; ជេឬ អឺ ជូនពរ ស្រីចិត្ត សាមាណ
លបលួច បើកសោរ សុវណ្ណ
អោយព្រាន ពួនរួម កាយា អើយ
ឃើញច្បាស់ នឹងភ្នែក
ស្រីប្រឹង ប្រកែក ដោះសារ
ចំណង ស្នេហ៍យើង កំព្រា
ជីវ៉ា ស្រាយក្បត់ បំពាន
Ⅲ ; នៅមុខ ចៅក្រម ស្រីខំ បំភ្លៃ
ដោះសារ ចោលព្រហ្ម ចារីយ៍
ផុតភ័យ ពីទណ្ឌ កម្មបាន
ណ្ហើយចុះ! បងលា
ពុំងា នៅឱ្យ សុខសាន្ត
លាស្រី ចិត្តចើក តិរច្ឆាន
កល្យាណ បងសូម ជូនពរ
សូមអរគុណ