មាននឹកបងទេមាសស្ងួនពិសី
ឃ្លាតកាយឆ្ងាយស្រី
ឬស្រស់ចរណៃភ្លេចបង
ភ្លេចពាក្យសន្យាដែលអូនធ្លាប់ផ្សង
ថាស្រស់នួនល្អង
គ្រប់ជាតិស្រីប៉ងស្ម័គ្រស្មោះមិនប្រែ
រៀមរស់រងទុក្ខចុកចាប់ម្នាក់ឯង
កណ្តោចកណ្តែង
រងាចំបែងហឫទ័យ
ព្រួយក្នុងចិន្តាខ្លាចបាត់រូបស្រី
រូបបងត្រូវក្ស័យ
បើថ្លៃពិតជាត្រូវបែកបែរ
បើមានជាតិមុខ
ដូចពាក្យលោកថា
មិនស្តាយសង្ខាប្តូរយករូបថ្លៃ
ពុះជ្រែកទ្វីបលោក
តាមរកចរណៃ
មកនែបនិត្យកាយទាំងយប់ថ្ងៃ
មិនឲរូបស្រីបានគេ
ឳ! ព្រះពាយអើយសូមអ្នកជួយខ្ញុំ
អន្ទងចិត្តម៉ុម
នាងកុំមានចិត្តប្រួលប្រែ
បំបាំងកាយស្រីពីអ្នកតាមស្នេហ៍
សូមកុំអោយគេ
មកតាមជ្រែកស្នេហ៍ខ្ញុំអី
ភ្លេង
បើមានជាតិមុខ
ដូចពាក្យលោកថា
មិនស្តាយសង្ខាប្តូរយករូបថ្លៃ
ពុះជ្រែកទ្វីបលោក
តាមរកចរណៃ
មកនែបនិត្យកាយទាំងយប់ថ្ងៃ
មិនឲរូបស្រីបានគេ
ឳ! ព្រះពាយអើយសូមអ្នកជួយខ្ញុំ
អន្ទងចិត្តម៉ុម
នាងកុំមានចិត្តប្រួលប្រែ
បំបាំងកាយស្រីពីអ្នកតាមស្នេហ៍
សូមកុំអោយគេ
មកតាមជ្រែកស្នេហ៍ខ្ញុំអី