ឈរលើភ្លឺស្រែ នឹកស្នេហ៍នៅទីក្រុង
ខ្លាចអូនជាប់ផុង លង់នឹងអន្ទាក់ភ្លើងពណ៌
ទីក្រុងឆើតឆាយ ប្រជុំដោយមនុស្សកុះករ
ដឹងអូនស្មោះស តែបងនៅបារម្ភ
យប់ឡើងកាលណា ឱរារិតរីងរៃ
ស្រណោះអាល័យគ្រប់ពាក្យសន្យានឹងមុំ
អូនថាឱ្យចាំ មិនយូរយើងគង់ជួបជុំ
ឱ្យបងត្រូវទ្រាំ ទ្រាំដើម្បីក្តីស្នេហ៍
ចាំបាត់ៗ វិបត្តិក៏ចេះតែកើត
ដកកប្រឹងអើត មើលតែផ្លូវមាសមេ
លេខទូរសព្ទស្រី បងតេក៏លែងចូលដែរ
កើតអីទៅស្នេហ៍ ម្តេចក៏ស្ងាត់ដំណឹង
ទប់ចិត្តមិនយំ តែទ្រាំលែងបានហើយ
នឹកណាស់អូនអើយ! យ៉ាងម៉េចហើយពៅព្រលឹង
ទឹកជន់លិចស្រែ ស្នេហ៍ក៏អស់ក្តីរំពឹង
សញ្ជប់សញ្ជឹង ដឹងតែការរង់ចាំ
ចាំបាត់ៗ វិបត្តិក៏ចេះតែកើត
ដកកប្រឹងអើត មើលតែផ្លូវមាសមេ
លេខទូរសព្ទស្រី បងតេក៏លែងចូលដែរ
កើតអីទៅស្នេហ៍ ម្តេចក៏ស្ងាត់ដំណឹង
ទប់ចិត្តមិនយំ តែទ្រាំលែងបានហើយ
នឹកណាស់អូនអើយ! យ៉ាងម៉េចហើយពៅព្រលឹង
ទឹកជន់លិចស្រែ ស្នេហ៍ក៏អស់ក្តីរំពឹង
សញ្ជប់សញ្ជឹង ដឹងតែការរង់ចាំ