( រួម)ហូៗ! ........ ហូៗៗ! ..........
ហូរៗ! ........ ហូៗៗ! ..........
(ប)ផ្ទះអើយផ្ទះអូនក្បែរភ្នំសំពៅ
អូននាំបងទៅឪ្យស្គាល់ផៅពាតិ
ទៅដល់ផ្ទះអូនទាំងយប់អាធ្រាត្រ
ជួបជុំផៅពាតិ ទាំងប្រុសទាំងស្រី
(ស)មែនហើយបងអើយអូនសែនស្រណោះ
អ្វីៗទាំងអស់ឪ្យស្គាល់ភក្តី
ផ្ទះអូនខ្ទមតូចសង់ទាបជាប់ដី
តែផ្តល់រស្មីក្តីស្នេហ៍សុខសាន្ត
(ប)ជើងភ្នំសំពៅអូននៅនឹងបង
យប់អាធ្រាត្រឆ្លងបងថ្នមកល្យាណ
(ស)បងអើយអូនសែន
ស្រើបស្រាលពេញប្រាណ
បំភ្លេចមិនបានកើតទុក្ខស្នេហ៍ស្នង
(ប)បងបីត្រកងស្រង់ក្លិនឆ្អិនឆ្អៅ
រំដួលសំពៅភ្នំបាត់ដំបង
(ស)ទោះស្លាប់រយជាតិកុំឃ្លាតឡើយបង
(រួម)រួមសុខទុក្ខផងរៀងរាល់ជាតិអើយ
***ភ្លេង***
(ប)ជើងភ្នំសំពៅអូននៅនឹងបង
យប់អាធ្រាត្រឆ្លងបងថ្នមកល្យាណ
(ស)បងអើយអូនសែន
ស្រើបស្រាលពេញប្រាណ
បំភ្លេចមិនបានកើតទុក្ខស្នេហ៍ស្នង
(ប)បងបីត្រកងស្រង់ក្លិនឆ្អិនឆ្អៅ
រំដួលសំពៅភ្នំបាត់ដំបង
(ស)ទោះស្លាប់រយជាតិកុំឃ្លាតឡើយបង
(រួម)រួមសុខទុក្ខផងរៀងរាល់ជាតិអើយ
ហូៗ !........ ហូៗៗ !..........
ហូៗ !........ ហូៗៗ !..........
ហូៗ !........ ហូៗៗ !..........
ហូៗ !........ ហូៗៗ !.......... ។