អូនមើល ក្នុងសួន
By
ប អូនមើល ក្នុងសួន
ផ្កាគ្រប់ ចំនួន រីកស្រស់ អស្ចារ្យ
តើស្រស់ ជីវ៉ា
អូន ប្រាថ្នា បុប្ផា អ្វីដែរ
ប្រាប់មក នួនល្អង
រៀមបង បេះជូន មាសមេ
ប្រាប់ ភ្លាមមក មាសស្នេហ៏
កុំឆ្លើយ ថាទេ ណាស្រី
ស ផ្កាអើយ អើយផ្កា
ស្រឡាញ់ តែផ្កា ចំប៉ី
បើបង ស្រឡាញ់ ស្រី
អញ្ជើញ ប្រុសថ្លៃ បេះឱ្យ អូន
ប កុំព្រួយ ឱ្យសោះ
មិនថ្វី ចាំប្រុស បេះជូន នួនល្អង
រួចហើយ រៀមបង
សូម សំណង វិញហើយ ណាស្ងួន
ស ចង់បាន សំណង
អូនសង វិញគ្រប់ ចំនួន
ស្រឡាញ់ ផ្កា អ្វីស្ងួន
សូម ប្រាប់អូន បេះជូន ភ្លាម
ប ផ្កាអើយ អើយផ្កា
ស្រឡាញ់ តែផ្កា រំដួល
តើស្រស់ និមល
អូនព្រម ទទួល បេះឱ្យ ទេ
ស នេះនែ៎! រំដួល
សូមបង ទទួល យកទៅ ថើបចុះ
តែកុំ បងបោះ
ពេល ផ្កានោះ អស់សម្រស់ ស្នេហ៏
ប កុំព្រួយ កុំភ័យ
ផ្កាស្រី ក្រអូប ជាងគេ
ពិត ជាមិន ចោលទេ
ថ្នមថែ រហូត តទៅ អើយ
រួម ផ្កាអើយ អើយផ្កា
ស្រឡាញ់ តែផ្កា ក្តាំងងា
យើងពីរ អង្គារ
បបួល គ្នាទៅ លេងឋាន សួគ៌
ភ្លេង
ស នេះនែ៎! រំដួល
សូមបង ទទួល យកទៅ ថើបចុះ
តែកុំ បងបោះ
ពេល ផ្កានោះ អស់សម្រស់ ស្នេហ៏
ប កុំព្រួយ កុំភ័យ
ផ្កាស្រី ក្រអូប ជាងគេ
ពិត ជាមិន ចោលទេ
ថ្នមថែ រហូត តទៅ អើយ
រួម ផ្កាអើយ អើយផ្កា
ស្រឡាញ់ តែផ្កា ក្តាំងងា
យើងពីរ អង្គារ
បបួល គ្នាទៅ លេងឋាន សួគ៌
សូមអរគុណ