បទៈ ខ្សាច់ពណ៌ភ្លើង
ដំឡើងដោយ TSC FAM
1- រលកបោកខ្សាច់
កាត់ផ្ដាច់និស្ស័យ
មួយម៉ឺន សែនអាល័យ
សំដីដែល ធ្លាប់ចរចា
ពាក្យថាស្រលាញ់
បងថតទុកក្នុងឱរា
ស្រាប់តែអូនវាចា
សុំដកស្នេហ៍ពី បងវិញ
2- អ្នកមានអាងប្រាក់
ស្រីអាងសម្រស់
យកបេះដូង ដែលស្មោះ
ជាន់ឈ្លីជា ស្បែងស្នេហា
ប្រុសមួយផែនដី
ចាញ់ដៃព្រោះស្រី ឬស្យា
យកគំនុំគ្រួសារ
ប្រហារដួងចិត្តភក្ដី
ត្បូងពេជ្យមួយគ្រាប់
ក្លាយជាខ្សាច់ ពណ៌ភ្លើង
ស្ទើរតែផុតដង្ហើម
មាសសុទ្ធ ប្រែជាកាឡៃ
សល់តែសំណក់
បេះដូងកំដរលោកិយ
ចាំមើល ស្នេហាថ្មី
មានក្ដីសុខ ឬយ៉ាងណា?
3- ក្លាចហើយស្រីស្រស់
សម្ផស្សជាធ្លាក់
សូមកុំជួបប្រទះ
សំពះថាខ្ញុំសូមលា
ផ្កាស្រស់ពិសពុល
ទទួលដូចឱបទុក្ខា
មួយរយលានវាចា
ស្មារលាគ្រាប់ខ្សាច់ ពណ៌ភ្លើង
..ភ្លេង..
R- ក្លាចហើយស្រីស្រស់
សម្ផស្សជាធ្លាក់
សូមកុំជួបប្រទះ
សំពះថាខ្ញុំសូមលា
ផ្កាស្រស់ពិសពុល
ទទួលដូចឱបទុក្ខា
មួយរយលានវាចា
ស្មារលាគ្រាប់ខ្សាច់ ពណ៌ភ្លើង
ចប់