ស្នេហ៍គ្រាដំបូងដែលបងបានយល់
ស្នេហ៍ដែលបានផ្ដល់ ដូចទឹកអម្រិត
ចេញពីដូងចិត្តស្ម័គ្រជាគូគ្រង
ស្បថស្បែសាសង សច្ចានិងគ្នា
ឱ ផ្ទាំងសិលាចារជាសាក្សី
សម្បថថ្មីៗ ស្រីស្បថសច្ចា
ពេលនេះស្រីក្បត់ប្រែចិត្តសាវា
ភ្លេចផ្ទាំងសិលា ប្រហារចិត្តខ្ញុំ
ថ្វីបើរូបបងជាអ្នកក្រក្រី
ក្រទាំងសម្ដី ឆ្លើយឆ្លងនឹងអូន
ភ្លេចពាក្យសម្បថប្រែរលាយសូន្យ
រសាត់ដូចក្បូន រកភពស្នេហ៍ថ្មី
បុប្ផាស្រស់ល្អបងសូមជូនពរ
ដោយចិត្តស្មោះសរ ដល់គូរស្នេហ៍ថ្មី
ជាតិនេះជាតិក្រោយសុំកែចិត្តថ្មី
កុំដូចកាកី ស្រីចិត្តសាវា
ស្នេហ៍គ្រាដំបូងដែលបងបានយល់
ស្នេហ៍ដែលបានផ្ដល់ ដូចទឹកអម្រិត
ចេញពីដូងចិត្តស្ម័គ្រជាគូគ្រង
ស្បថស្បែសាសង សច្ចានិងគ្នា
ឱ ផ្ទាំងសិលាចារជាសាក្សី
សម្បថថ្មីៗ ស្រីស្បថសច្ចា
ពេលនេះស្រីក្បត់ប្រែចិត្តសាវា
ភ្លេចផ្ទាំងសិលា ប្រហារចិត្តខ្ញុំ
ថ្វីបើរូបបងជាអ្នកក្រក្រី
ក្រទាំងសម្ដី ឆ្លើយឆ្លងនឹងអូន
ភ្លេចពាក្យសម្បថប្រែរលាយសូន្យ
រសាត់ដូចក្បូន រកភពស្នេហ៍ថ្មី
បុប្ផាស្រស់ល្អបងសូមជូនពរ
ដោយចិត្តស្មោះសរ ដល់គូរស្នេហ៍ថ្មី
ជាតិនេះជាតិក្រោយសុំកែចិត្តថ្មី
កុំដូចកាកី ស្រីចិត្តសាវា