យប់នេះយប់ស្ងាត់
ខ្យល់ផាត់ល្វើយៗ
អូនហាក់មិនស្រួលខ្លួនឡើយ
បិទបង្អួចហើយ
ព្រេាះខ្លាចអូនឈឺ
វេលាយូណាស់ទើបមេឃនឹងភ្លឺ
បងគ្មានទេភាពស្ទាក់ស្ទើរ
ចាំថែជំងឺរបស់ពាលពៅ
ហាហា....បារម្មណ៍ណាស់
បារម្មណ៍ពៅ
អូនមិនស្រួលអ្វីទៅ
បងត្រូវធ្វើយ៉ាងណា
ហាហា.....
យកដៃមកស្ទាបកបង
ចង្វាក់បេះដូង
ជីពចរបងលោតលឿនណាស់
លោតឡើងពឺតៗ
លោតឡើងចង់ស្ទះ
លោតបញ្ជាក់ថា
ចង់ថ្នាក់ថ្នមថ្លៃ
ឯដៃបងនឹងដាក់លើទ្រូងអូន
ស្ទង់បេះដូង
តើពេលនេះស្ងួនឈឺអ្វី
កុំបារម្មណ៍ កុំព្រួយភ័យ
រាល់រាត្រីបងនឹងនៅ
ច្រៀងបំពេរ ហាហា.....
ខ្លួនអូនហាក់ឡើងកម្តៅម្ល៉េះទេ
បងចង់ជូតខ្លួនមាសមេ
ដើម្បីម្ចាស់ស្នេហ៍
បានធូរស្រាលខ្លះ
អាវស្ដើង មិនអាចទប់ភាពត្រជាក់
ត្រូវផ្លាស់សម្លៀកបំពាក់
ប្រើអាវក្រាស់ៗ
ទើបបានកក់ក្តៅ
ហាហា...បារម្មណ៍ណាស់
បារម្មណ៍ពៅ
អូនមិនស្រួលអ្វីទៅ
បងត្រូវធ្វើយ៉ាងណា
ហាហា.....
យកដៃមកស្ទាបកបង
ចង្វាក់បេះដូង
ជីពចរបងលោតលឿនណាស់
លោតឡើងពឺតៗ
លោតឡើងចង់ស្ទះ
លោតបញ្ជាក់ថាចង់ថ្នាក់ថ្នមថ្លៃ
ឯដៃបងនឹងដាក់លើទ្រូងអូន
ស្ទង់បេះដូងតើពេលនេះ
ស្ងួនឈឺអ្វី
កុំបារម្មណ៍ កុំព្រួយភ័យ
រាល់រាត្រីបងនឹងនៅ
ច្រៀងបំពេរ
ហាហា.....។
គេងទៅៗ ឱពៅសំណព្វចិត្ត
រោគគានឹងលែងបៀតបិត
ស្អែកពិតនឹងបានធូរស្បើយ
យកដៃមកស្ទាបកបង
ចង្វាក់បេះដូង
ជីពចរបងលោតលឿនណាស់
លោតឡើងពឺតៗ
លោតឡើងចង់ស្ទះ
លោតបញ្ជាក់ថាចង់ថ្នាក់ថ្នមថ្លៃ
ឯដៃបងនឹងដាក់លើទ្រូងអូន
ស្ទង់បេះដូង
តើពេលនេះស្ងួនឈឺអ្វី
កុំបារម្មណ៍ កុំព្រួយភ័យ
រាល់រាត្រីបងនឹង
នៅច្រៀងបំពេរ ហាហា.....។