នឹកដល់អូនពេលឯកា
ចង់ចាំថាអូននឹកបង
ឈ្មោះបងកប់ក្នុងបេះដូង
នឹកបង ទឹកភ្នែកហូរ
យើងរស់នៅឆ្ងាយពីគ្នា
ពេលវេលាមិនអាសូរ
បេះដូងអូនស្រែកថ្ងូរ
ចង់ជួបបងណាស់
ភាពឯកាស្រែកសួរអូន
ពេលណាស្ងួនបងមកវិញ
មនុស្សកំពុងពេញស្រលាញ់
បែកគ្នាយ៉ាងរហ័ស
ខ្យល់ត្រជាក់ប៉ះចុងដៃ
ចិត្តអាល័យនឹករឿងចាស់
ទ្វីបលោកប្តូរផ្លាស់
ពេលដែលគ្មានបងនៅក្បែរ
យ៉ាងណាកុំបំភ្លេចអូន
កុំបំភ្លេចស្នេហា
តំណក់ទឹកភ្នែកស្រែកថា
ត្រូវការបងមកថែ
ត្រចៀកហាក់ឮបងនិយាយ
រវើរវាយដូចបងក្បែរ
ដឹងទេចិត្តប្រគល់ឱ្យស្នេហ៍
គ្មានសេសសល់ឱ្យអ្នកណា
ភាពឯកាស្រែកសួរអូន
ពេលណាស្ងួនបងមកវិញ
មនុស្សកំពុងពេញស្រលាញ់
បែកគ្នាយ៉ាងរហ័ស
ខ្យល់ត្រជាក់ប៉ះចុងដៃ
ចិត្តអាល័យនឹករឿងចាស់
ទ្វីបលោកប្តូរផ្លាស់
ពេលដែលគ្មានបងនៅក្បែរ
យ៉ាងណាកុំបំភ្លេចអូន
កុំបំភ្លេចស្នេហា
តំណក់ទឹកភ្នែកស្រែកថា
ត្រូវការបងមកថែ
ត្រចៀកហាក់ឮបងនិយាយ
រវើរវាយដូចបងក្បែរ
ដឹងទេចិត្តប្រគល់ឱ្យស្នេហ៍
គ្មានសេសសល់ឱ្យអ្នកណា
យ៉ាងណាកុំបំភ្លេចអូន
កុំបំភ្លេចស្នេហា
តំណក់ទឹកភ្នែកស្រែកថា
ត្រូវការបងមកថែ
ត្រចៀកហាក់ឮបងនិយាយ
រវើរវាយដូចបងក្បែរ
ដឹងទេចិត្តប្រគល់ឱ្យស្នេហ៍
គ្មានសេសសល់ឱ្យអ្នកណា
ដើរលើផ្លូវឯកា
អារម្មណ៍ប្រាថ្នាកាន់ដៃបង
សូមបងនឹកឃើញផងថា
មានមនុស្សម្នាក់ចាំបង
រាល់ថ្ងៃ
យ៉ាងណាកុំបំភ្លេចអូន
កុំបំភ្លេចស្នេហា
តំណក់ទឹកភ្នែកស្រែកថា
ត្រូវការបងមកថែ
ត្រចៀកហាក់ឮបងនិយាយ
រវើរវាយដូចបងក្បែរ
ដឹងទេចិត្តប្រគល់ឱ្យស្នេហ៍
គ្មានសេសសល់ឱ្យអ្នកណា ផ្សេងទេ