កើតជាមនុស្សស្រី
អត្ថន័យដូចផ្កា
លំអងគន្ធា
គង់រុះរោយតាមវាយោរ
កូនស្រីអើយ
គ្រប់គ្នាកើតមក
មិនមែនមានសង្សារ
ត្រូវប្រាថ្នាមានស្វាមី
ចង់ឃើញស្នាមថើប
ប្រឡាក់លើថ្ពាល់
សូមកុំចង់ស្គាល់
ស្នាមថើបពេញ
ដោយទឹកភ្នែក
ពុទ្ធោអើយ!
សម្រស់ល្អឯក
វាគង់តែរុះរោយ
ទៅតាមភាពយុវវ័យ
ម្ពុជស្ត្រី គ្រាប់ពេជ្រថ្លៃថ្លា
ស្ត្រីក្នុងលោកាតែងតែ
ប្រាថ្នាពាក់ពេលមានប្តី
ស្រីក្នុងលោកនេះ
គ្មានអ្នកចង់
ជួបស្នេហ៍ប្រះឆា
ចង់ជួបមនុស្សចិត្តមេត្តា
ពាក់ម្កុដស្ត្រី
ចង់ឃើញស្នាមថើប
ប្រឡាក់លើថ្ពាល់
សូមកុំចង់ស្គាល់
ស្នាមថើបពេញ
ដោយទឹកភ្នែក
ពុទ្ធោអើយ!
សម្រស់ល្អឯក
វាគង់តែរុះរោយ
ទៅតាមភាពយុវវ័យ
ម្ពុជស្ត្រី គ្រាប់ពេជ្រថ្លៃថ្លា
ស្ត្រីក្នុងលោកាតែងតែ
ប្រាថ្នាពាក់ពេលមានប្តី
ស្រីក្នុងលោកនេះ
គ្មានអ្នកចង់
ជួបស្នេហ៍ប្រះឆា
ចង់ជួបមនុស្សចិត្តមេត្តា
ពាក់ម្កុដស្ត្រី
មនុស្សស្រីក្នុងលោក
គ្មានអ្នកចង
់ជួបស្នេហ៍ប្រះឆា
សុំជួបមនុស្សចិត្តមេត្តា
ពាក់ម្កុដស្ត្រី