menu-iconlogo
huatong
huatong
লিরিক্স
রেকর্ডিং
ចិត្តបួសហើយនៅឡើយស្រណោះ

ចិត្តធ្លាប់រងគ្រោះ ចិត្តអើយ មានអ្វីជួសសង

មិនរាងមិនចាំ ទោះដឹងថាស្នេហ៍បែរខ្នង

វេទនាច្រើនដង ស្នេហ៍ក្បត់ចិត្តចាំបានទេ

ចិត្តមិនស្ងប់រំងាប់មិនសូន្យ

ចិត្តនៅភ្លេចខ្លួន

ចិត្តអើយនឹកភ្នករកស្នេហ៍

រង្កៀសរកាំ មិនចាំអំពល់គិតគេ

គិតស្រីលក់ស្នេហ៍ នឹកគេច្រាស់ច្រាលតែឯង

ពាក្យស្មោះស្នេហា គេរក្សាពិតមិនបាន

គេផ្គើនងងើលបំពាន

បិទភ្នែកទ្រាប់ទ្រូងប្រុសផ្សេង

នៅស្ដាយធ្វើអ្វី បើស្រីក្បត់ចិត្តមិនលែង

គួរឈប់ចំបែង ត្រូវក្រែងត្រូវចាំត្រូវណាយ

ចិត្តបួសហើយកុំឡើយស្រមៃ

បួសផ្ដាច់អាល័យ ចិត្តអើយឈប់គិតឈប់ស្ដាយ

បេះដូងចុងស្រល់ ត្រូវខ្យល់រេរាំឆើតឆាយ

ចិត្តអើយសុំណាយ ឈប់ស្ដាយឈប់នឹកស្រណោះ

ពាក្យស្មោះស្នេហា គេរក្សាពិតមិនបាន

គេផ្គើនងងើលបំពាន

បិទភ្នែកទ្រាប់ទ្រូងប្រុសផ្សេង

នៅស្ដាយធ្វើអ្វី បើស្រីក្បត់ចិត្តមិនលែង

គួរឈប់ចំបែង ត្រូវក្រែងត្រូវចាំត្រូវណាយ

ចិត្តបួសហើយកុំឡើយស្រមៃ

បួសផ្ដាច់អាល័យ ចិត្តអើយឈប់គិតឈប់ស្ដាយ

បេះដូងចុងស្រល់ ត្រូវខ្យល់រេរាំឆើតឆាយ

ចិត្តអើយសុំណាយ ឈប់ស្ដាយឈប់នឹកស្រណោះ

ព្រាប សុវត្ថិ থেকে আরও

সব দেখুনlogo