ថ្ងៃលិចអូនស្រណោះ
1 ថ្ងៃលិច...បាត់....
បាត់ទាំងអឺ... រូបថ្លៃ...
បង...អើយ....
អូនសែន នឹកស្រណោះ...
ថ្ងៃលិចអូនចាំ ចាំផ្លូវកល្យាណ
ខុសត្រូវប៉ុន្មាន បងតែងមេត្តា
ទ្រូងអូនបានស្បើយ ផុតក្តីទុក្ខា
ប្រុសស្រស់សង្សារ ករុណាអូនស្រី...
2 ថ្ងៃលិច ស្អែកទៀត
អូននៅមិនភ្លេច...
មើលផ្លូវជានិច្ច ក្រែងឃើញប្រុសថ្លៃ
ផ្ការីកផ្ការោយ ប្រុសលាដោះដៃ
ធ្វើម្តេចនិស្ស័យ ត្រូវឱ្យរងកម្ម...
1 ថ្ងៃលិច អូនស្រណោះ អូនស្រណោះ
ថ្ងៃលិចអូនអស់ ក្តីសង្ឃឹម
លិចហើយកុំរះ បើរះកុំញញឹម
ទុក្ខអូនប៉ុនភ្នំ ទួញយំសោកាអើយ...
2 ស្រណោះ ថ្ងៃលិច ក្ដិចទងប្រមាត់
ទឹកហូរទៅបាត់ ដូចព្រាត់សង្សារ
ព្រាត់ទាំងស្រណោះ មិនអស់ចិន្តា
ថ្ងៃលិចកាលណា សោកាអាល័យ...
️️️ ️ភ្លេង
2 ថ្ងៃលិច អូនស្រណោះ អូនស្រណោះ
ថ្ងៃលិចអូនអស់ ក្តីសង្ឃឹម
លិចហើយកុំរះ បើរះកុំញញឹម
ទុក្ខអូនប៉ុនភ្នំ ទួញយំសោកាអើយ...
1 ស្រណោះ ថ្ងៃលិច ក្ដិចទងប្រមាត់
ទឹកហូរទៅបាត់ ដូចព្រាត់សង្សារ
ព្រាត់ទាំងស្រណោះ មិនអស់ចិន្តា
ថ្ងៃលិចកាលណា....សោកាអាល័យ...
សូមអរគុណ