ចន្ទក្នុងបេះដូង
ដួងចន្ទអើយ ម្ដេចរះព្រងើយ តើខឹងអ្នកណា
ឬខឹងនឹងស្រី ទើបថ្លៃមិនព្រមវាចា
ឬអស់ចិន្ដា បានជាដាច់ចិត្តចោលស្រី
ដួងចន្ទថ្លា សូមអ្នកមេត្តាឈប់ខឹងទៅថ្លៃ
ខុសឆ្គងយ៉ាងណា ករុណាសូមបងស្រដី
ភ្លេចហើយឬអ្វី ស្រីស្នេហ៍បងជាងគេ
បងអាងសម្រស់ អាងឈ្មោះកិត្តិយសល្បាញល្បី
អ្នកណាក៏ស្ម័គ្រមេត្រី
ធ្វើឱ្យថ្លៃវង្វេងវង្វាន់
ងងឹតនេត្រា កាយរៀមរ៉ា ចោមរោមដោយស្រី
ចាំបំភាន់ភ្នែកថ្លៃ ទើបប្រែប្រួលលឿនម្ល៉េះ
នៅឯណា បេះដូងតវ៉ាស្រែករកតែថ្លៃ
រកគូសង្សារ ចិន្ដាមមើមមៃ
ស្រងេះស្រងោចអាល័យ នឹកតែដួងចន្ទ
ភ្លេង
នៅឯណា បេះដូងតវ៉ាស្រែករកតែថ្លៃ
រកគូសង្សារ ចិន្ដាមមើមមៃ
ស្រងេះស្រងោចអាល័យ នឹកតែដួងចន្ទ
អរគុណ