Upload T.S.C fam 
LING 
1- ខ្នើយមុងចង្កៀង 
សួររកប្រុសបង 
ធ្លាប់ឮពាក្យសារសង 
អូនហើយនិងបង 
ក្នុងពេលរាត្រី 
ថាស្រលាញ់ណាស់ 
មិនឱ្យដូចនាងកង្រី 
ឥឡូវភ្លេចសំដី 
តើនាងកង្រីយ៉ាងណា 
2- កង្រីព្រាត់ប្តី 
នាងក្ស័យបាត់សូន្យ 
ខុសពីរូបអូន 
ប្តីឃ្លាតពីខ្លួនទាំងមានសង្ខា 
វិបត្តិដួងចិត្ត 
ជីវិតស្នេហ៍ឥតខ្លឹមសារ 
ឱះឱ!អនិច្ចា 
ដូចសារិកាព្រាត់ឈ្មោល 
1- មុងអើយកុំសួរ 
ខ្នើយគួរនៅស្ងៀម 
កុំឱ្យអូនចុកឈាម 
បេះដូងគ្រាំក្រៀម ឆេះរោល 
បើបងស្អប់អូន 
ម្តេចក៍មិនពោល 
បងមិនអាសូរដល់ 
នារីកំព្រាស្នេហា 
2- ផ្ទះក្បឿងប្រាំខ្នង 
បងសង់អូនថែ 
ទាំងដីចំការស្រែ 
សួររកម្ចាស់ស្នេហ៍ 
តើបាត់ទៅណា 
ម្តេចបងមិនឮ 
ពាក្យពេចន៍អង្វរជីវ៉ា 
ឱះឱម្ចាស់សង្ខា 
វិលជួបស្នេហាក្នុងមុងកំសត់ 
ភ្លេង....TSC FAM 
2- មុងអើយកុំសួរ 
ខ្នើយគួរនៅស្ងៀម 
កុំឱ្យអូនចុកឈាម 
បេះដូងគ្រាំក្រៀម ឆេះរោល 
បើបងស្អប់អូន 
ម្តេចក៍មិនពោល 
បងមិនអាសូរដល់ 
នារីកំព្រាស្នេហា 
1- ផ្ទះក្បឿងប្រាំខ្នង 
បងសង់អូនថែ 
ទាំងដីចំការស្រែ 
សួររកម្ចាស់ស្នេហ៍ 
តើបាត់ទៅណា 
ម្តេចបងមិនឮ 
ពាក្យពេចន៍អង្វរជីវ៉ា 
ឱះឱម្ចាស់សង្ខា 
វិលជួបស្នេហាក្នុងមុងកំសត់ 
ចប់!