Upload T.S.C fam
LING
ផ្ញើបណ្តាំតាមខ្យល់រាត្រី
ទៅប្រាប់ប្រុសពៅពិសី
ដែលឃ្លាតពីស្រីទៅហើយ
ថាអូននៅគិត
នៅនឹករឭកឥតស្បើយ
ភក្តីភាពមិនរលត់ឡើយ
ទោះបីបងមិនមេត្តា
ពីស្រីម្នាក់ធ្លាក់អន្លង់ស្នេហ៍
ទោះខូចចិត្តព្រោះមាសមេ
ក៏នៅមិនប្រែចិន្តា
មិនគិតខ្លូនឯង
ខ្លាចក្រែងបងមានបញ្ហា
ខ្លាចបងព្រួយខ្លាចបង
សោកាដោយសារស្នេហាថ្មី
ទោះបីហឫទ័យអូនត្រូវញាំញី
រលួយខ្ទេចខ្ទី
ដោយសារចិត្តប្រុសមិនប្រណី
ក៏អូននៅទ្រាំ
ឈឺចាប់ម្នាក់ឯងមិនស្តី
បណ្តោយឲ្យគេវាយតម្លៃ
ស្រីទ្រាំបានគ្រប់បញ្ហា
ពីស្រីម្នាក់ជំពាក់កម្មបង
បើគេខ្វះក្តីថ្នាក់ថ្នម
ឬគេបោះបង់ជីវ៉ា
នៅមានអូនមួយ
រង់ចាំជួយយកអាសា
ពេញចិត្តនឹងជូតទឹកនេត្រា
លួងលោមជីវ៉ាជាថ្មី
ភ្លេង...
ទោះបីហឫទ័យអូនត្រូវញាំញី
រលួយខ្ទេចខ្ទី
ដោយសារចិត្តប្រុសមិនប្រណី
ក៏អូននៅទ្រាំ
ឈឺចាប់ម្នាក់ឯងមិនស្តី
បណ្តោយឲ្យគេវាយតម្លៃ
ស្រីទ្រាំបានគ្រប់បញ្ហា
ពីស្រីម្នាក់ជំពាក់កម្មបង
បើគេខ្វះក្តីថ្នាក់ថ្នម
ឬគេបោះបង់ជីវ៉ា
នៅមានអូនមួយ
រង់ចាំជួយយកអាសា
ពេញចិត្តនឹងជូតទឹកនេត្រា
លួងលោមជីវ៉ាជាថ្មី
ចប់!