នឹកភូមិភ្នំធំ
នឹកភូមិភ្នំធំ ទ្រនំក្អែកខ្មៅ ក្អែកខ្មៅ
ទ្រូងមានដំបៅ ដិតស្នាមក្រឡៅ
ដៅជាប់ខ្ទមស្នេហ៍
ទីទុយជូនពរ លលកខ្មោចជួយដង្ហែរ
ក្រោមពន្លឺខែ បញ្ជាក់ថាបង
ស្នេហ៍តែអូនមួយ
ឧទ្ធម្ភាគចក្រ បងខ្វាក់លាអូន លាអូន
ឪពុកនិងកូន ឈរលើកដៃជូនពរ
ទាំងទ្រូងក្តៅព្រួយ
បងទុកខ្សែក ឱ្យអូនពាក់មួយ
គ្រាន់ជាជំនួយ ជួយលួងលោមព្រួយ
នៃដួងចិត្តអូន
ស្រាប់តែ ពេលនេះ វាំងននជីវិត
សាហាវ ងងឹត គ្របជិតលើក្បូន
ប្រាថ្នា កុលាបព្រាត់គ្នាសោះសូន្យ
ព្រាត់ឆ្ងាយដូចក្បូន
រសាត់ផាត់ជូន ក្នុងស្ទឹងទឹកភ្នែក
ឱ!បងប្រាថ្នា អូនឈឺផ្សាណាស់ ផ្សាណាស់
ជាតិនេះកម្មក្រាស់ វេនកម្មប្តូរផ្លាស់
ដីក្លាយជាមេឃ
អូនជានារី បុណ្យស័ក្កិ ទាបពេក
ទោះបីខំស្រែក រហែកលោកិយក៏ឥតបានការ
ភ្លេង
ស្រាប់តែ ពេលនេះ វាំងននជីវិត
សាហាវ ងងឹត គ្របជិតលើក្បូន
ប្រាថ្នា កុលាបព្រាត់គ្នាសោះសូន្យ
ព្រាត់ឆ្ងាយដូចក្បូន
រសាត់ផាត់ជូន ក្នុងស្ទឹងទឹកភ្នែក
ឱ!បងប្រាថ្នា អូនឈឺផ្សាណាស់ ផ្សាណាស់
ជាតិនេះកម្មក្រាស់ វេនកម្មប្តូរផ្លាស់
ដីក្លាយជាមេឃ
អូនជានារី បុណ្យស័ក្កិ ទាបពេក
ទោះបីខំស្រែក រហែកលោកិយក៏ឥតបានការ
(ពោល) លាហើយ ប្រាថ្នា បណ្តូលចិត្តអូន
អូនមានតែបទចម្រៀងនេះទេ ទុកចងដៃជូនបង
អរគុណ