upload ដោយ sokharit konkhmer
យប់យន់ស្ងាត់ឈឹង សញ្ជឹងភ្នកនឹកមមៃ
ស្រណោះអាលយ៎ ដល់ដីស្រុកស្រែចំការ
នឹកពុកនឹកម៉ែ ធ្លាប់ថែថ្នាក់ថ្នមបុត្រភ្ងា
មិនដឹងសុខទុក្ខយ៉ាងណា
ចិត្តកូនសោកាឥតស្បើយ
ដីក្រុងស្រស់ស្អាត
សង្វាតផ្ញើខ្លួននឹងភ្លេង
ព្យាយាមច្រៀងលក់សម្លេង
ការងារកូនរកបានហើយ
ស្អែកនេះទៅស្រុក ជំរាបម៉ែពុក
អោយលោកបានស្បើយ
យើងលែងលំបាក ទៀតហើយ
ពុកអើយម៉ែអើយ ឈប់ភយ៎
ធ្លាប់ស្តាប់ភ្លេង ពុកតែងបែបបទស្រុកស្រែ
ធ្លាប់គេងកើយលើ ភ្លៅម៉ែ
បំពេរកូនរាល់រាត្រី
ឥឡូវកូនធំ ដោយគុណទឹកដោះ ម៉ែថ្លៃ
សូមលោកទាំងពី កំុភយ៎
កូនសូមធានារក្សា
ពុកអើយម៉ែអើយ បទនេះកូនច្រៀងជូនស្តាប់
បទភ្លេង ទំនុកសាសព្ទ៎
ស្តែងពីរទឹកចិត្តស្នេហា
ជាអ្នកចម្រៀង ខំច្រៀងគូនឹងហ្គីតា
រកប្រាក់ជួយជ្រោង គ្រួសារ
ជួយពុកជួយម៉ែ អោយស្បើយ
ភ្លេង
ធ្លាប់ស្តាប់ភ្លេង ពុកតែងបែបបទស្រុកស្រែ
ធ្លាប់គេងកើយលើ ភ្លៅម៉ែ
បំពេរកូនរាល់រាត្រី
ឥឡូវកូនធំ ដោយគុណទឹកដោះ ម៉ែថ្លៃ
សូមលោកទាំងពី កំុភយ៎
កូនសូមធានារក្សា
ពុកអើយម៉ែអើយ បទនេះកូនច្រៀងជូនស្តាប់
បទភ្លេង ទំនុកសាសព្ទ៎
ស្តែងពីរទឹចិត្តស្នេហា
ជាអ្នកចម្រៀង ខំច្រៀងគូនឹងហ្គីតា
រកប្រាក់ជួយជ្រោង គ្រួសារ
ជួយពុកជួយម៉ែ អោយស្បើយ
អគុណ ដែលបានចូលច្រៀង
sokharit konkhmer