(រួម)៖ ហុឺ......ហុឺ......
(ប) ស្រលាញ់ៗអូនណាស់
(ស) អូនស្រលាញ់ៗបងណាស់
(រួម)៖ យើងមិនប្រែផ្លាស់លុះជីវិតក្ស័យ
(ប) ពេញចិត្តណាស់អូន
(ស) ពេញចិត្តណាស់ថ្លៃ
(រួម)៖ពេញលុះក្ស័យទាំងពីអត្មា
(ស)ចិត្តមួយៗថ្លើមមួយ
(ប)កែវកុំព្រួយៗណាស្រី
(រួម)៖ការរួចថ្មីៗសប្បាយចិន្តា
យើងបានពរជ័យទាំងពីដូនពីតា
ផុតទុក្ខាពីថ្ងៃនេះទៅ
(ប)សប្បាយចិត្តណាស់
(ស)សប្បាយចិត្តណាស់
(ប)សប្បាយឥតផ្លាស់ក្រឡះទេពៅ
ចិត្តស្នេហ៍បរិសុទ្ធ ឋិតថេររស់នៅ
ដូចទូកឆ្លងទៅ ឋានរមណី
_ _
(រួម)៖ហុឺ......ហុឺ......
(ប)សែនសប្បាយៗចិត្តណាស់
(ស)អូនក៏សប្បាយៗចិត្តណាស់
(រួម)យើងមិនប្តូរផ្លាស់ទោះស្លាប់ទាំងពីរ
ជីវិតតែមួយលុះសូន្យជីវី
សូមធរណីជួយជាសាក្សី
(ប)យើងស្មោះៗនឹងគ្នា
(ស)យើងមិនក្បត់ៗឡើយណា
(រួម)៖សូមអស់ទេវតាប្រទានពរជ័យ
យើងខ្ញំុទាំងពីរពិតស្មោះភក្តី
គ្មានអ្វីបំបែកបានឡើយ
(រួម)៖ហុឺ......ហុឺ......។
.
(សូមអរគុណ)