ក្នុងជាតិនេះអូនស្មោះតែបង
ទោះនួនល្អងក្បត់អូនក៏ដោយ
ព្រោះបេះដូងស្រីបានសន្យាហើយ
គ្មានប្រុសណាឡើយអាចជំនួសថ្លៃ
ទឹកភ្នែកហូរមិនឈ្នះចិត្តស្មោះ
បងយកគេចុះកុំបារម្ភអី
អូនបានជួបបងត្រឹមនិស្ស័យ
តែវាសនាស្រីមិនមានដូចគេ
បងត្រូវចាំទុក្ខថា មានស្រីម្នាក់
នេះនៅចាំមាសមេ អូនស្រលាញ់បងតែម្នាក់
ទេ ថែស្នេហ៏ក្រែងបងវិលវិញ
កើតជាស្រីដែលមានចិត្តស្មោះ
បងចិត្តអាក្រក់ក៏អូនស្រលាញ់
ញញឹមចាំបងទឹកភ្នែកជ្រាបចេញ
នៅតែស្រលាញ់ស្អប់បងមិនបាន
ភ្លេង
បងត្រូវចាំទុក្ខថា មានស្រីម្នាក់
នេះនៅចាំមាសមេ អូនស្រលាញ់បងតែម្នាក់
ទេ ថែស្នេហ៏ក្រែងបងវិលវិញ
កើតជាស្រីដែលមានចិត្តស្មោះ
បងចិត្តអាក្រក់ក៏អូនស្រលាញ់
ញញឹមចាំបងទឹកភ្នែកជ្រាបចេញ
នៅតែស្រលាញ់ស្អប់បងមិនបាន