ចិត្តសាងពីអ្វីទើបគ្មានអារម្មណ៍
ខ្ញុំយំអ្នកបែរសម្ងំមិនខ្វល់
ទឹកភ្នែកខ្ញុំហូរអ្នកថាកម្មផល
ពេលខ្ញុំដេញដោល អ្នកផ្តល់ចម្លើយថាសង
មនុស្សមានបេះដូង ទើបអាចរស់បាន
ចុះបើ ពេលនេះខ្ញុំគ្មានបេះដូង
គិតច្បាស់មែនទេ ថានឹងអាចសង
បេះដូងដែលបាន យកពីជីវិតខ្ញុំនៅថ្ងៃមុន
ពេលឮពាក្យថាសង ខ្ញុំអាណិតអ្នក
ជំពាក់ច្រើនណាស់ សងបែបណា?
បើលុបពាក្យសង ហើយមកសុំក្តីមេត្តា
ខ្ញុំព្រមលេបទឹកនេត្រា បំភ្លេចគ្រប់យ៉ាង
ឈប់ប្រើពាក្យសង ជាន់ឈ្លីចិត្តខ្ញុំ
កុំមកសម្តែងធ្វើជាអួតអាង
យ៉ាងណា ចុងក្រោយអ្នកមិនអាចសង
ទោះក្នុងជាតិនេះ រឺជាតិណាសងខ្ញុំមិនអស់
ពេលឮពាក្យថាសង ខ្ញុំអាណិតអ្នក
ជំពាក់ច្រើនណាស់ សងបែបណា?
បើលុបពាក្យសង ហើយមកសុំក្តីមេត្តា
ខ្ញុំព្រមលេបទឹកនេត្រា បំភ្លេចគ្រប់យ៉ាង
ឈប់ប្រើពាក្យសង ជាន់ឈ្លីចិត្តខ្ញុំ
កុំមកសម្តែងធ្វើជាអួតអាង
យ៉ាងណា ចុងក្រោយអ្នកមិនអាចសង
ទោះក្នុងជាតិនេះ រឺជាតិណាសងខ្ញុំមិនអស់