menu-iconlogo
huatong
huatong
avatar

គន់មើលក្នុងសួន

សេងវាចា​​/ម៉ារីម៉ាhuatong
লিরিক্স
রেকর্ডিং
គន់មើលក្នុងសួន

(ប)គន់មើលក្នុងសួន

ផ្កាគ្រប់ចំនួនរីកស្រស់អស្ចារ្យ

តើស្រស់ជិវ៉ាអូនប្រាថ្នា បុប្ផាអ្វីដែរ

ប្រាប់មកនួនល្អង រៀមបងបេះជួនមាសមេ

ប្រាប់ភ្លាមមកមាសស្នេហ៍

កុំឆ្លើយថាទេណាស្រី

(ស)​ផ្កាអើយអើយផ្កា ស្រឡាញ់តែផ្កាចំប៉ី

បើបងស្រឡាញស្រី អញ្ជើញប្រុសថ្លៃបេះឲ្យអូន

(ប) កុំព្រួយឲ្យសោះ

មិនថ្វីចាំប្រុសបេះជួននួនល្អង រួចហើយរៀមបង

សុំសំណងវិញហើយណាស្ងួន

(ស)​ចង់បានសំណង អូនសងវិញគ្រប់ចំនួន

ស្រឡាញ់ផ្កាអ្វីស្ងួន

សូមប្រាប់អូនបេះជូនភ្លាម

(ប) ផ្កាអើយអើយផ្កា ស្រឡាញ់តែផ្ការំដួល

តើស្រស់និមល អូនព្រមទទួលបេះឲ្យទេ?

(ស)នេះនែរំដួលសូមបងទទួលយកទៅថើបចុះ

តែកុំបោះបង់ពេលផ្កានោះអស់សម្រស់ស្នេហ៍

(ប) កុំព្រួយកុំភ័យ ផ្កាស្រីក្រអូបជាងគេ

ពិតជាមិនចោលទេ ថ្នមថែររហូតតទៅអើយ

(រួម)​ផ្កាអើយអើយផ្កា

ស្រឡាញ់តែផ្កាក្ដាំងងា

យើងពីរអង្គាបបួលគ្នាទៅលេងឋានសួគា៌

Mrr LoveKhmer

(ភ្លេង)

(ស)នេះនែរំដួលសូមបងទទួលយកទៅថើបចុះ

តែកុំបោះបង់ពេលផ្កានោះអស់សម្រស់ស្នេហ៍

(ប) កុំព្រួយកុំភ័យ ផ្កាស្រីក្រអូបជាងគេ

ពិតជាមិនចោលទេ ថ្នមថែររហូតតទៅអើយ

(រួម)​ផ្កាអើយអើយផ្កា

ស្រឡាញ់តែផ្កាក្ដាំងងា

យើងពីរអង្គាបបួលគ្នាទៅលេងឋានសួគា៌

(សូមអរគុណរាល់ការចូលរួម)