បងរស់ព្រោះអូន
រៀបចំដំឡើងដោយ៖ហួន សុខលេន
៖14 3 2017៖
《 ជីវិតខ្វះអូនមិនបាន》
ក្រោមមេឃលើដីមានតែស្រីមួយ
ដែលជាជំនួយនៃរឿងជីវិត
ខ្លួនអូនស្នេហ៍អូនជាទឹកអម្រឹត
ជួយប្រោះជីវិតឲ្យមានដង្ហើម
មច្ឆារស់បានអាស្រ័យគង្គា
រុក្ខជាតិនានាអាស្រ័យសន្សើម
រូបបងរស់បានអាស្រ័យថ្លៃថ្លើម
ជួយជាដង្ហើមផ្សើមឫសសង្ខារ
ក្នុងលោកនេះណាកល្យាណ
គ្មានអ្វីសំខាន់ដល់បងឡើយណា
មានតែអូនមួយជាត្រួយនេត្រា
ដែលរៀមប្រាថ្នាជាគូលុះក្ស័យ
ទោះជាផែនដីរលាយសូន្យៗ
ស្នេហ៍បងនិងអូនមិនសូន្យទេថ្លៃ
ស្នេហ៍រស់គង់វង្សរុងរឿងរាល់ថ្ងៃ
គ្មានអ្វីប្រល័យស្នេហ៍យើងបានឡើយ។
ភ្លេង..
រៀបចំដំឡើងដោយ៖ហួន សុខលេន
៖14 3 2017៖
《 ជីវិតខ្វះអូនមិនបាន》
ក្នុងលោកនេះណាកល្យាណ
គ្មានអ្វីសំខាន់ដល់បងឡើយណា
មានតែអូនមួយជាត្រួយនេត្រា
ដែលរៀមប្រាថ្នាជាគូលុះក្ស័យ
ទោះជាផែនដីរលាយសូន្យៗ
ស្នេហ៍បងនិងអូនមិនសូន្យទេថ្លៃ
ស្នេហ៍រស់គង់វង្សរុងរឿងរាល់ថ្ងៃ
គ្មានអ្វីប្រល័យស្នេហ៍យើងបានឡើយ
រៀបចំដំឡើងដោយ៖ហួន សុខលេន
៖14 3 2017៖
《 ជីវិតខ្វះអូនមិនបាន》