ព្រាត់ភ្នំសំពៅ
vandaysov
ស្រណោះតូចយំជើងភ្នំសំពៅ
ស្រណោះស្រែស្រូវ
សូនច្បារដំណាំ
ស្រណោះម្លប់ស្វាយឆ្លើយឆ្លងផ្ដែផ្ដាំ
ឥឡូវស្នេហ៍កម្ម
ឱ្យយើងបែកគ្នា
បងព្រាត់ពីមុំទាំងយំស្រណោះ
អ្វីៗទាំងអស់
ព្រាត់ព្រោះកម្មពៀរ
ស្នេហ៍យើងនៅស្មោះចំពោះនឹងគ្នា
តែកម្មវេរា
ឱ្យព្រាត់គ្នាបាន
លាភ្នំសំពៅ
លាទៅទាំងស្ដាយ
ធ្វើម្ដេចកម្មកាយឱ្យឆ្ងាយកល្យាណ
ខ្លួនបងក្រក្សត់ស៊ូនិរទេសប្រាណ
ឱ្យតែអូនបាន
សុខសាន្ដឧត្តម
អនុស្សាវរីយ៍ទីភ្នំសំពៅ
បងស្ពាយយកទៅ
ទាំងចិត្តក្រៀមក្រំ
នឹកឡើងខ្លោចផ្សាឱ!ស្នេហាខ្ញុំ
មិនបានមួយឆ្នាំ
កម្មនាំព្រាត់អើយ!
ភ្លេង...
លាភ្នំសំពៅ
លាទៅទាំងស្ដាយ
ធ្វើម្ដេចកម្មកាយឱ្យឆ្ងាយកល្យាណ
ខ្លួនបងក្រក្សត់ស៊ូនិរទេសប្រាណ
ឱ្យតែអូនបាន
សុខសាន្ដឧត្តម
អនុស្សាវរីយ៍ទីភ្នំសំពៅ
បងស្ពាយយកទៅ
ទាំងចិត្តក្រៀមក្រំ
នឹកឡើងខ្លោចផ្សាឱ!ស្នេហាខ្ញុំ
មិនបានមួយឆ្នាំ
កម្មនាំព្រាត់អើយ!
សូមអរគុណ!