"Prek Eng Os Songkhem"
I ព្រែកឯងនៅឆ្ងាយឃើញដាច់អាល័យ
អនុស្សាវរីយ៍ជាប់ដោយរុក្ខជាតិ
ធ្វើម្ដេចនឹងបានឃើញព្រែកឯងទៀត
ពិតមែនតែខ្លួនខ្ញុំឃ្លាត តែចិត្តនៅកួចទៅ
II ធម្មជាតិញញឹមដែលធ្លាប់រាក់ទាក់
ឥឡូវប្រែភក្ត្រទៅជាសត្រូវ
អនុស្សាវរីយ៍ជាប់នៅដោយផ្លូវ
គិតថាពីថ្ងៃនេះទៅ លែងឃើញព្រែកឯងទៀតហើយ
R អនុស្សាវរីយ៍ ដែលជាប់គ្រប់ទី
ហាក់ដូចឃើញគ្រាថ្មីៗ
ដើមឈើធំៗមានម្លប់ត្រឈៃ
ឮតែសម្លេងរៃ យំថ្លែងក្ដីអស់សង្ឃឹម
III គូព្រេងដែលខ្ញុំគិតថាមិនព្រាត់
ឥឡូវរលត់ទាំងរូបប៉ប្រិម
ធ្វើម្ដេចនឹងបានជួបក្ដីសង្ឃឹម
បើទុកជាខ្ញុំញញឹម ក៏មិនស្រស់ដូចគ្រាដើម
ភ្លេង.....
III គូព្រេងដែលខ្ញុំគិតថាមិនព្រាត់
ឥឡូវរលត់ទាំងរូបប៉ប្រិម
ធ្វើម្ដេចនឹងបានជួបក្ដីសង្ឃឹម
បើទុកជាខ្ញុំញញឹម ក៏មិនស្រស់ដូចគ្រាដើម
THANK YOU