កុំទៅណាឆ្ងាយពីអូន
ផ្ទៃមេឃឡើងពណ៌ស្រអាប់ ខ្យល់ត្រជាក់រហឹម
យើងជិតបែកគ្នា យើងបែកគ្នាហើយ
នៅឆ្ងាយពីគ្នា
បេះដូងប្រេះឆា ទឹកភ្នែកសស្រាក់
គ្មានថ្ងៃជួបគ្នាទៀតទេ ជួបទៀតទេ
អូនបន់ស្រន់សូមឲ្យបង កុំទៅណា ឆ្ងាយពីអូន
មានតែទុក្ខសេាក
ខ្វះក្ដីផ្អែមល្ហែម អស់ហើយណា
ស្វាមីភរិយា នៅឆ្ងាយពីគ្នា
ដាច់ស្នេហ៏សូន្យ
រដូវផ្ការីក ផ្ការេាយផុតទៅ
ពេលវេលាកាន់តែឆាប់ កាន់តែជ្រៅ
អូនបន់ស្រន់សូមឲ្យបង កុំទៅណា ឆ្ងាយពីអូន
... ភ្លេង ...
ផ្ទៃសមុទ្រធំល្វឹងល្វើយ
ស៊ីផ្លេកបាល់ដង្ហេាយ
តឿនបងឲ្យឆ្ងាយ ឲ្យបងឆ្ងាយចេញ ពីទ្រូងអូន
ស្នេហាស្មោះសែន អាឡោះអាល័យ
ពាក្យពេចន៍ច្រើនក្រៃ តែស្រីផ្ដាំមួយម៉ាត់
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន
ខំញញឹមទាំងទឹកភ្នែក តឹងទ្រូងស្ទើរបែក
បងកុំអល់អែក ខំថែខ្លួនប្រាណ សុខសាន្តអឺយ
គេងពីព្រលប់ ក្រេាកពីព្រលឹម
គេងត្រូវពាក់អាវ ហើយត្រូវដណ្ដប់ភួយ
អូនបន់ស្រន់សូមឲ្យបង កុំទៅណា ឆ្ងាយពីអូន
... ភ្លេង ...
បងមិនក្បត់ចិត្តនឹងអូន អូនក៏មិនក្បត់បងដែរ
ពាក្យដែលស្បថស្បែពីថ្ងៃមុន
អូននៅចាំទាំងអស់
កូនយើងនៅតូច ឪពុកព្រាត់ទៅ
តើឲ្យវារស់នៅ ទីពឹងអ្វី
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន
ទឹកភ្នែកក៏ហូរ ក្រេាយពី ពពករសាត់
រូបបងក៏បាត់ បេះដូងអូនព្រាត់ ឆ្ងាយពីបងហើយ
ខ្ញុំសួរសមុទ្រ ក៏គ្មានចម្លើយ
ស្រែកសួរទៅមេឃ មេឃក៏មិនព្រមឆ្លើយ
អូនបន់ស្រន់សូមឲ្យបង កុំទៅណាឆ្ងាយពីអូន
... Thank you ...