ធ្លាប់ សន្យាស្រលាញ់គ្នា
តែពេលនេះពុំងារ
អូនទៅចោលបងហើយ
បងតែងតែគិត
នឹកអូនណាស់អូនអើយ
វេលាហួសហើយ
នេះគ្រាន់ជាក្តីស្រមៃ
គេងពេលយប់
យល់សប្តិមានអូននៅក្បែរ
សប្បាយម៉្លេះទេ
ព្រោះបាននៅក្បែរស្រី
តែភ្ញាក់ដឹងខ្លួន
រូបបងហើយនិងស្រី
បែកគ្នាហើយថ្លៃ
រាប់រយថ្ងៃហើយ
នៅក្បែរគេតើអូនមានអារម្មណ៍យ៉ាងណា?
តើគេមើលថែឬធ្វើបាបចិត្តជីវា?
សូមប្រាប់ថាក្នុងចិន្តា បងនេះលួចបារម្ភ
បើមានអូនថែមិនដឹងជាសប្បាយចិត្តយ៉ាងណា
បងអាចមើលថែហើយថ្នាក់ថ្នមរូបជីវា
តែពេលនេះ
អូន មិននៅក្បែរទ្រូងបង
បានត្រឹមលួចមើល
អូនមានសេចក្តីសុខ
ថ្ងៃនេះថ្ងៃមុខ
រូបបងសុំត្រឹម នឹកអូនតែម្នាក់ឯង
គេងពេលយប់
យល់សប្តិមានអូននៅក្បែរ
សប្បាយម៉្លេះទេ
ព្រោះបាននៅក្បែរស្រី
តែភ្ញាក់ដឹងខ្លួន
រូបបងហើយនិងស្រី
បែកគ្នាហើយថ្លៃ
រាប់រយថ្ងៃហើយ
ហើយបងចង់សួរអូនថា
នៅក្បែរគេតើអូនមានអារម្មណ៍យ៉ាងណា?
តើគេមើលថែឬធ្វើបាបចិត្តជីវា?
សូមប្រាប់ថាក្នុងចិន្តា បងនេះលួចបារម្ភ
បើមានអូនថែមិនដឹងជាសប្បាយចិត្តយ៉ាងណា
បងអាចមើលថែហើយថ្នាក់ថ្នមរូបជីវា
តែពេលនេះ
អូន....
នៅក្បែរគេតើអូនមានអារម្មណ៍យ៉ាងណា?
តើគេមើលថែឬធ្វើបាបចិត្តជីវា?
សូមប្រាប់ថាក្នុងចិន្តា បងនេះលួចបារម្ភ
បើមានអូនថែមិនដឹងជាសប្បាយចិត្តយ៉ាងណា
បងអាចមើលថែហើយថ្នាក់ថ្នមរូបជីវា
តែពេលនេះ
អូន មិននៅក្បែរទ្រូងបង