✨« សុំធ្វើអ្នកទីបី »✨
| . ទឹកភ្នែកអូនហូរអង្វរកំពូលស្នេហ៍
អូនសុំរស់ក្បែរ មើលថែទាំបេះដូង
ទោះបងមានថ្មី ចិត្តស្រីមិនសៅហ្មង
អត់ទោសអូនផងសុំធ្វើអ្នកទីបី
បាននៅក្បែរបងបេះដូងស្បើយមួយគ្រា
ដឹងថាពុំងាគ្មានទេចិត្តប្រណី តែស្រីស៊ូទ្រាំសម្ងំធ្វើទាសី
បំរើប្រុសដែលមិនស្មោះបោះបង់ស្រី ស្រវាអ្នកផ្សេង...
|| . ទឹកភ្នែកអូនស្រក់លាយជាមួយទឹកភ្លៀង គឺជាសំនៀងខ្លោចផ្សារ
ស្រក់មកលន់តួរៀមរ៉ា
ម្ដេចក៏ស្នេហាយើងដើរដល់ផ្លូវបែក
អូនថ្ងូរអូនស្រែក សុំចែកស្នេហាពីបងវិញ
អូនបន្ទាបកាយដាក់ខ្លួនចង់រស់ក្បែរស្ងួនតែម្នាក់ មួយជីវិត
ទោះបីឈឺចាប់មិនគិត
អូនសុំសិទ្ធិធ្វើជាអ្នកទីបីមិនគិតរីងរៃគ្រាំចិត្តឡើយ
ឲ្យតែបានរស់ក្បែរបង ជារៀងរហូត ...។
...ភ្លេង...
R » | . ទឹកភ្នែកអូនហូរអង្វរកំពូលស្នេហ៍
អូនសុំរស់ក្បែរ មើលថែទាំបេះដូង
ទោះបងមានថ្មី ចិត្តស្រីមិនសៅហ្មង
អត់ទោសអូនផងសុំធ្វើអ្នកទីបី
បាននៅក្បែរបងបេះដូងស្បើយមួយគ្រា
ដឹងថាពុំងាគ្មានទេចិត្តប្រណី តែស្រីស៊ូទ្រាំសម្ងំធ្វើទាសី
បំរើប្រុសដែលមិនស្មោះបោះបង់ស្រី ស្រវាអ្នកផ្សេង...
|| . ទឹកភ្នែកអូនស្រក់លាយជាមួយទឹកភ្លៀង គឺជាសំនៀងខ្លោចផ្សារ
ស្រក់មកលន់តួរៀមរ៉ា
ម្ដេចក៏ស្នេហាយើងដើរដល់ផ្លូវបែក
អូនថ្ងូរអូនស្រែក សុំចែកស្នេហាពីបងវិញ
អូនបន្ទាបកាយដាក់ខ្លួនចង់រស់ក្បែរស្ងួនតែម្នាក់ មួយជីវិត
ទោះបីឈឺចាប់មិនគិត
អូនសុំសិទ្ធិធ្វើជាអ្នកទីបីមិនគិតរីងរៃគ្រាំចិត្តឡើយ
ឲ្យតែបានរស់ក្បែរបង ជារៀងរហូត ... ។
|| . ទឹកភ្នែកអូនស្រក់លាយជាមួយទឹកភ្លៀង គឺជាសំនៀងខ្លោចផ្សារ
ស្រក់មកលន់តួរៀមរ៉ា
ម្ដេចក៏ស្នេហាយើងដើរដល់ផ្លូវបែក
អូនថ្ងូរអូនស្រែក សុំចែកស្នេហាពីបងវិញ
អូនបន្ទាបកាយដាក់ខ្លួនចង់រស់ក្បែរស្ងួនតែម្នាក់ មួយជីវិត
ទោះបីឈឺចាប់មិនគិត
អូនសុំសិទ្ធិធ្វើជាអ្នកទីបីមិនគិតរីងរៃគ្រាំចិត្តឡើយ
ឲ្យតែបានរស់ក្បែរបង ជារៀងរហូត ...។
🎈..Thank you..🎈