ទីក្រុងឆើតឆាយ
តែស្តាយកូនរស់ឯកា
មាតាបិតាសុខទុក្ខយ៉ាងណានៅផ្ទះ
សម្លឹងទៅផ្លូវ
យើងនៅឆ្ងាយគ្នាចខ្លាំងណាស់
ពេលមេឃមានភ្លៀងរន្ទះ
កូនយំនឹកផ្ទះកក់ក្តៅ
កាយនៅទីក្រុង
អារម្មណ៍កូននៅឯស្រុក
ស្រមៃបានក្បែរម៉ែពុក
ស្រណោះម៉ែធ្លាប់ស្រែកហៅ
នៅឮរងំពាក្យពេចន៍ពុកខ្ញុំប្រដៅ
យើងធ្វើស្រែក្រោមថ្ងៃក្តៅ
តែរស់នៅសប្បាយចិត្ត
នឹកផ្ទុះណាស់
បទចាស់ស្តាប់ហូរទឹកភ្នែក
ពុកអើយម៉ែអើយកូនបែក
រៀនស្គាល់អ្វីជាជីវិត
ឱក្តីស្រមៃ
នៅឆ្ងាយមិនមែននៅជិត
តែធ្វើអោយកូនចេះគិត
គំនិតមិនដូចពីក្មេង
ទោះរស់នៅឆ្ងាយ
ចិត្តកាយកូននៅដដែល
ទោះគ្មានអ្នកណាមើលថែ
ក៏កូនអាចថែខ្លួនឯង
ពុកម៉ែកំុព្រួយថ្ងៃមួយគង់ផុតចំបែង
រាល់ថ្ងៃកូនប្រាប់ខ្លួនឯង
ជីវិតត្រូវតែតស៊ូ
ភ្លេង
នឹកផ្ទុះណាស់
បទចាស់ស្តាប់ហូរទឹកភ្នែក
ពុកអើយម៉ែអើយកូនបែក
រៀនស្គាល់អ្វីជាជីវិត
ឱក្តីស្រមៃ
នៅឆ្ងាយមិនមែននៅជិត
តែធ្វើអោយកូនចេះគិត
គំនិតមិនដូចពីក្មេង
ទោះរស់នៅឆ្ងាយ
ចិត្តកាយកូននៅដដែល
ទោះគ្មានអ្នកណាមើលថែ
ក៏កូនអាចថែខ្លួនឯង
ពុកម៉ែកំុព្រួយថ្ងៃមួយគង់ផុតចំបែង
រាល់ថ្ងៃកូនប្រាប់ខ្លួនឯង
ជីវិតត្រូវតែតស៊ូ