រួមៈ យើងស្រលាញ់គ្នា គ្រប់ពេលវេលា
ដួងចិត្តឥតល្អៀង
បៈ ស្នេហ៏មានរូបរាង នៅរស់នៅទៀង
ឥតល្អៀងឡើយណា
បងស្រលាញ់ស្រី បងស្រលាញ់ស្រី
ស្មើនឹងសង្ខារ
រួមៈ ចិត្តយើងប្រាថ្នា
រួមរស់ស្នេហា អស់មួយជីវិត
សៈ ក្នុងមួយជាតិនេះ អូនមិនដែលយល់
មិនស្គាល់ឡើយណា សេចក្តីស្នេហា
ដែលមានខ្លឹមសារ ចារជាប់ក្នុងចិត្ត
អោយចេះស្រលាញ់ អោយចេះស្រលាញ់ អោយចេះអាណិត
នេះឬស្នេហ៏ពិត ក្នុងមួយជីវិត អូនទើបតែដឹង
បៈ នេះគឺវាសនា ព្រហ្មលិខិតចារ
មកពីព្រេងនាយ មិនអាចនិយាយ ថាមាននិស្ស័យ
បានជួបព្រលឹង បងស្រលាញ់ស្រី
បងស្រលាញ់ស្រី ទាំងក្តីរំពឹង
គឺរូបព្រលឹង អោយរៀមរំពឹង អស់មួយជីវិត
សៈ ក្នុងមួយជាតិនេះ អូនមិនដែលយល់
មិនស្គាល់ឡើយណា សេចក្តីស្នេហា
ដែលមានខ្លឹមសារ ចារជាប់ក្នុងចិត្ត
អោយចេះស្រលាញ់ អោយចេះស្រលាញ់ អោយចេះអាណិត
នេះឬស្នេហ៏ពិត ក្នុងមួយជីវិត អូនទើបតែដឹង
រួមៈ យើងស្រលាញ់គ្នា គ្រប់ពេលវេលា
ដួងចិត្តឥតល្អៀង
បៈ ស្នេហ៏មានរូបរាង នៅរស់នៅទៀង
ឥតល្អៀងឡើយណា
បងស្រលាញ់ស្រី បងស្រលាញ់ស្រី
ស្មើនឹងសង្ខារ
រួមៈ ចិត្តយើងប្រាថ្នា
រួមរស់ស្នេហា អស់មួយជីវិត
បៈ នេះគឺវាសនា ព្រហ្មលិខិតចារ
មកពីព្រេងនាយ មិនអាចនិយាយ ថាមាននិស្ស័យ
បានជួបព្រលឹង បងស្រលាញ់ស្រី
បងស្រលាញ់ស្រី ទាំងក្តីរំពឹង
គឺរូបព្រលឹង អោយរៀមរំពឹង អស់មួយជីវិត