ឈឺចាប់ក្នុងចិត្ត
ពេលដឹងថាខ្លួន
ជាដើមហេតុ
ដែលធ្វើអោយបង
ពិបាក រកផ្លូវថ្មី
ព្រោះនៅពេលនេះ
បេះដូងបងមានអ្នកដទៃ
ទើបធ្វើហីដាក់រូបអូន
ធ្លាប់តែរីករាយ
ឥលូវមុខបងតែងស្រពោន
ពេលនៅក្បែរអូន
ធ្វើរឹកដូចធុញធប់
បើឈប់ស្រលាញ់
ហេតុអ្វីមិនព្រមប្រាប់ថាស្អប់
ឬចង់ចប់ឆ្លើយប្រាប់មក
នៅក្នុងភ្នែកបង
ហាក់មានពន្លឺ
បំភ្លឺអោយអូនមើលឃើញថា
បងចង់រស់គ្មានអូន
បើចង់គ្មានអូន
អូនអោយបងបានប៉ុនហ្នឹង
អូនអោយបងបានតែដឹងទេ
មិនយុត្តិធម៍
អូនជាបន្លាក្នុងទ្រូង
ដែលបងចង់ដកអូនចោល
បេះដូងបងប្ដូរថ្មីហើយ
ឱ មាសស្នេហ៍អើយ
អូនព្រមចាកចេញ
ទាំងស្រលាញ់
ព្រោះចង់មានគេ
ហើយបងចង់នៅក្បែរគេពិត
តែបងនៅគិត
អាណិតអូនខ្លះដែរ
ព្រោះនៅពេលមុន
បងធ្លាប់សន្យាថាគ្មានប្រែ
ទើបមាសមេនៅរុញរាល
នៅក្នុងភ្នែកបង
ហាក់មានពន្លឺ
បំភ្លឺអោយអូនមើលឃើញថា
បងចង់រស់គ្មានអូន
បើចង់គ្មានអូន
អូនអោយបងបានប៉ុនហ្នឹង
អូនអោយបងបានតែដឹងទេ
មិនយុត្តិធម៍
អូនជាបន្លាក្នុងទ្រូង
ដែលបងចង់ដកអូនចោល
បេះដូងបងប្ដូរ.. ថ្មីហើយ
ឱ មាសស្នេហ៍អើយ
អូនព្រមចាកចេញ
អូនជាបន្លាក្នុងទ្រូង
ដែលបងចង់ដកអូនចោល
បេះដូងបងប្ដូរថ្មីហើយ
ឱ មាសស្នេហ៍អើយ
អូនព្រមចាកចេញ
ទាំងស្រលាញ់