menu-iconlogo
huatong
huatong
avatar

បទ៖ បើអូនចោលឈូង

ណូយ វ៉ាន់ណេត/ហ៊ឹម ស៊ីវនhuatong
KimHornhuatong
Liedtext
Aufnahmen
បទ៖ បើអូនចោលឈូង

ណូយ វ៉ាន់ណេត & ហ៊ឹម ស៊ីវន

ដំឡើងដោយ: គីម ហ័ន(Kimhorn)

?........

ប្រុស៖ ហាអឺ អឺអឺងអើយ

បើអូនចោលឈូង

កុំឲ្យត្រូវទ្រូងរៀមរ៉ា

(ហាអឺ អឺអឺងអើយ

បើអូនចោលឈូង

កុំឲ្យត្រូវទ្រូងរៀមរ៉ា)

ព្រោះទ្រូងបងទ្រាំខ្លោចផ្សា

មានគូស្នេហា គេបែកចិត្ត

(ព្រោះទ្រូងបងទ្រាំ ខ្លោចផ្សា

មានគូស្នេហាគេបែកចិត្ត)

ស្រី៖ ហាអឺ អឺអឺងអើយ

អូនឮសម្ដី

ធ្វើឲ្យរូបស្រីក្រៃអាណិត

(ហាអឺ អឺអឺងអើយ

អូនឮសម្ដី

ធ្វើឲ្យរូបស្រីក្រៃអាណិត)

ព្រះអើយគូស្នេហ៍

បែរបែកចិត្ត

គ្រាំទ្រូងដោយឥតគេប្រណី

(ព្រះអើយគូស្នេហ៍

បែរបែកចិត្ត

គ្រាំទ្រូងដោយឥតគេប្រណី)

ប្រុស៖ ហាអឺ អឺអឺងអើយ

បងស្លូត របូតស្នេហ៍

មិនបានប្រាប់ម៉ែ

ឲ្យចូលស្ដី

(ហាអឺ អឺអឺងអើយ

បងស្លូត របូតស្នេហ៍

មិនបានប្រាប់ម៉ែ

ឲ្យចូលស្ដី)

ស្រី៖ តើគេដឹងខ្លួនដែរឬអី?

កាលបងបេតី លើស្រីហ្នឹង

(តើគេដឹងខ្លួនដែរឬអី?

កាលបងបេតីលើស្រីហ្នឹង)

ប្រុស៖ ហាអឺ អឺអឺងអើយ

គ្មានដឹង ទេអូនអើយ

គេធ្វើព្រងើយ ណាព្រលឹង

(ហាអឺ អឺអឺងអើយ

គ្មានដឹងទេអូនអើយ

គេធ្វើព្រងើយណាព្រលឹង)

ស្រី៖ កុំសោកាអីថ្លៃរឿងហ្នឹង

ព្រោះគ្នាមិនដឹងបងស្រលាញ់

(កុំសោកាអី ថ្លៃរឿងហ្នឹង

ព្រោះគ្នាមិនដឹងបងស្រលាញ់)

ស្រី៖ ហាអឺ អឺអឺងអើយ

អូននឹងចោលឈូង

ឲ្យចំបេះដូងព្រោះអូនខ្នាញ់

(ហាអឺ អឺអឺងអើយ

អូននឹងចោលឈូង

ឲ្យចំបេះដូងព្រោះអូនខ្នាញ់)

ប្រុស៖ អូនអើយគប់ទៅ

ពៅសម្លាញ់

បងលែងចុះចាញ់

ស្នេហាហើយ

(អូនអើយគប់ទៅ

ពៅសម្លាញ់

បងលែងចុះចាញ់

ស្នេហាហើយ)

...ភ្លេង...?

?.........

ប្រុស៖ ហាអឺ អឺអឺងអើយ

គ្មានដឹង ទេអូនអើយ

គេធ្វើព្រងើយ ណាព្រលឹង

(ហាអឺ អឺអឺងអើយ

គ្មានដឹងទេអូនអើយ

គេធ្វើព្រងើយ ណាព្រលឹង)

ស្រី៖ កុំសោកាអី ថ្លៃរឿងហ្នឹង

ព្រោះគ្នាមិនដឹងបងស្រលាញ់

(កុំសោកាអី ថ្លៃរឿងហ្នឹង

ព្រោះគ្នាមិនដឹងបងស្រលាញ់)

ស្រី៖ ហាអឺ អឺអឺងអើយ

អូននឹងចោលឈូង

ឲ្យចំបេះដូង ព្រោះអូនខ្នាញ់

(ហាអឺ អឺអឺងអើយ

អូននឹងចោលឈូង

ឲ្យចំបេះដូង ព្រោះអូនខ្នាញ់)

ប្រុស៖ អូនអើយគប់ទៅ

ពៅសម្លាញ់

បងលែងចុះចាញ់ស្នេហាហើយ

(អូនអើយគប់ទៅពៅសម្លាញ់

បងលែងចុះចាញ់ស្នេហាហើយ)

ភ្លេង...........

(ស្រលាញ់អ្នកទាំងអស់គ្នា)

Mehr von ណូយ វ៉ាន់ណេត/ហ៊ឹម ស៊ីវន

Alle sehenlogo