menu-iconlogo
huatong
huatong
-lunar-life-female-version-cover-image

ជីវិតដួងចន្ទ - Lunar Life (Female Version)

ថេណាhuatong
T.S.C.ROøOóOôOōŒohuatong
Liedtext
Aufnahmen
យប់នេះ ខ្ញុំរះតែម្នាក់ឯង

ជីវិតពិតសែនចំបែងឈឺផ្សា

ព្រះសូរិយាអស្ដង្គត់

ទុកអោយខ្ញុំឯកា

ពេលណាម្ចាស់ស្នេហា មកដល់

ពន្លឺ ខ្ញុំជះដល់ផែនដី

ឃើញមនុស្សប្រុសស្រី គេមានស្នេហា

សម្លឹងទៅហ្វូងតារា ក៏មានគូសង្សារ

ម្ដេចគ្មានគេប្រាថ្នា រូបខ្ញុំ

ជីវិតដួងចន្ទរស់នៅពិតជាឯកា

គ្មានមនុស្សម្នាក់ណា

គេហ៊ានប្រាថ្នាឈោងចាប់

រស់នៅម្នាក់ឯង ជិវិតពិតសែនឈឺចាប់

បន់អោយភ្លឺឆាប់

អាងបាត់ខ្ញុំពីផែនដី

ជួបស្នេហ៍

តែមិនអាចក្បែរប្រាណ

គេជាម្ចាស់ឋានបំផ្លាញរាត្រី

គូយើងសាកសមគ្នាណាស់

ធម្មជាតិមិនប្រណី

វណ្ណៈយប់ថ្ងៃ ប្រល័យស្នេហ៍

រាល់យប់ ចង់អោយភ្លៀងខ្លាំងៗ

ពពកនឹងបាំងពិភពផែនដី

មិនចង់ឃើញគូស្នេហ៍គេ

យកខ្ញុំធ្វើសាក្សី

ទាំងខ្ញុំមិនស្គាល់អ្វីជាស្នេហា

ជីវិតដួងចន្ទរស់នៅពិតជាឯកា

គ្មានមនុស្សម្នាក់ណា

គេហ៊ានប្រាថ្នាឈោងចាប់

រស់នៅម្នាក់ឯង ជិវិតពិតសែនឈឺចាប់

បន់អោយភ្លឺឆាប់

អាងបាត់ខ្ញុំពីផែនដី

Final: ត្រឹមជាព្រះអាទិត្យ

ក្ដៅមែនពិត តែចិត្តរងា

បងរះម្នាក់ឯង

មើលមនុស្សគ្រប់គ្នា

គេមានស្នេហាចង់ តែជះរស្មី

បំផ្លាញផែនដី ពីចក្រវាឡ

ប្រហែលទើបបង អាចមានវាសនា

ក្បែរដួងចន្ទ

Lyrics @Poss_vy

Mehr von ថេណា

Alle sehenlogo

Das könnte dir gefallen