រលឹមតក់ៗ ទឹកដក់រងម្លូ
អូនចាំបងយូរ ទទូលស្លឹកចេក
ចាំបងយូរៗ ឥន្ទធនូបាំងមេឃ
ទទូលស្លឹកចេក ចាំបងហាលភ្លៀង
គេចាប់រូបបង បងទៅទាំងថ្ងៃ
អូនអាណិតប្តី រលេសសារពាង្គ
ងងឹតមុខដួល
តោងដើមល្ងាង
ខំស្រែកទាំងភ្លៀង វិលវិញណាថ្លៃ
រលឹមតក់ៗ ទឹកដក់ផ្កាល្ងាង
ចាំបងបងហាលភ្លៀង ល្ងាងលាស់ខ្ចី
ចាំពីពេលភ្លៀង រហូតបើកថ្ងៃ
ពុំឃើញរូបប្តី វិលវៃសោះឡើយ
អូនឈរចាំបងស្ទើរក្លាយជាថ្ម
ហាលថ្ងៃភ្លៀងផ្គរ ទាំងអត់អាហារ
ចាំបងរហូត កណ្តាលព្រឹក្សា
ស៊ូក្ស័យឈ្មោះថា សិលាចាំប្តី
រលឹមតក់ៗ ទឹកដក់ផ្កាល្ងាង
ចាំបងបងហាលភ្លៀង ល្ងាងលាស់ខ្ចី
ចាំពីពេលភ្លៀង រហូតបើកថ្ងៃ
ពុំឃើញរូបប្តី វិលវៃសោះឡើយ
អូនឈរចាំបងស្ទើរក្លាយជាថ្ម
ហាលថ្ងៃភ្លៀងផ្គរ ទាំងអត់អាហារ
ចាំបងរហូត កណ្តាលព្រឹក្សា
ស៊ូក្ស័យឈ្មោះថា សិលាចាំប្តី