menu-iconlogo
huatong
huatong
avatar

ផ្ការីកក្លិនក្រអូបសាយ

មរតកដើមhuatong
pinktequila01huatong
Liedtext
Aufnahmen
ផ្ការីកក្លិនក្រអូបសាយ

(ប) ថ្ងៃនេះផ្ការីកក្លិនក្រអូបសាយ

ចិន្តាខ្វល់ខ្វាយ ចង់តែនែបនិត្យ

លួចប៉ងយូរហើយ លើកែវវរមិត្រ

ពេលនេះ ជួបជិតរឹតតែចង់បាន

(ស) បងកុំប៉ងស្នេហ៍ លើអូនណាថ្លៃ

អូនខ្លាចរីងរៃ កើតក្តីរំខាន

ថ្ងៃនេះបងស្មោះ ថ្ងៃក្រោយប្រែប្រាណ

ខ្មាសអស់ សន្តានព្រោះក្តីស្នេហា

(ប) ជឿចុះ!ជឿចុះ! មិនខុសទេស្រី

បងស្នេហ៍ពិសី លើសពីសង្ខារ

បងស្នេហ៍អូនពិត ឥតប្រែសាវ៉ា

ហ៊ានស្បថ សច្ចាជូនស្រស់កល្យាណ

(ស) បើស្មោះប្រុសស្ម័គ្រ លើរូបអូនពិត

អូនប្រគល់ចិត្ត ប្រគល់ទាំងប្រាណ

(ប) បងអរណាស់ស្រីគ្មានអី្វប្រៀបបាន

(រួម) យើងរួមសុខសាន្តបានអង្វែងអើយ..

️️ ️ភ្លេង

(ប) ជឿចុះ!ជឿចុះ! មិនខុសទេស្រី

បងស្នេហ៍ពិសី លើសពីសង្ខារ

បងស្នេហ៍អូនពិត ឥតប្រែសាវ៉ា

ហ៊ានស្បថ សច្ចាជូនស្រស់កល្យាណ

(ស) បើស្មោះប្រុសស្ម័គ្រ លើរូបអូនពិត

អូនប្រគល់ចិត្ត ប្រគល់ទាំងប្រាណ

(ប) បងអរណាស់ស្រីគ្មានអី្វប្រៀបបាន

(រួម) យើងរួមសុខសាន្តបានអង្វែងអើយ

យើងរួមសុខសាន្តបានអង្វែងអើយ

យើងរួម..សុខសាន្ត..បានអង្វែងអើយ..

សូមអរគុណ

Mehr von មរតកដើម

Alle sehenlogo

Das könnte dir gefallen