menu-iconlogo
huatong
huatong
avatar

លួចស្នេហ៍ដួងច័ន្ទ

រស់ សេរីសុទ្ធាhuatong
nana81_896huatong
Liedtext
Aufnahmen
ចន្ទអើយ! រះសែនល្អម៉្លេះទេ

ប៉ុន្តែមាសមេអ្នកនៅសែនឆ្ងាយ

ថ្ងៃណា បាននែបនិត្យកាយ

បើនៅឆ្ងាយ ឈោងមិនដល់

ខ្ពស់អើយ! អើយសែនខ្ពស់ម៉្លេះណា!

ពន្លឺភ្លឺថ្លាគួរឱ្យចាប់ចិត្ត

បើសិន ខ្ញុំជាគូពិត

នាំដួងចិត្ត ខ្ញុំទៅជាមួយផង

តើអ្នកដឹងទេ?

ខ្ញុំលួចស្នេហ៍យូរហើយ

ម្តេចឡើយបានជា អ្នករះធ្វើព្រងើយ

ចន្ទអើយ! សូមមេត្តាខ្ញុំផង

ស្នេហ៍ស្នង ស្ងាត់សូន្យសឹង

ហេតុអ្វីបានថ្លៃឆ្មើងម៉្លេះទេ

អាងតែអ្នកល្អលើសគេក្នុងលោក

ទុកឱ្យ ខ្ញុំនៅសោយសោក

បំភ្លឺលោក ទុកឱ្យខ្ញុំក្រៀមក្រំ

ចន្ទអើយ! រះសែនល្អម៉្លេះទេ

ប៉ុន្តែមាសមេអ្នកនៅសែនឆ្ងាយ

ថ្ងៃណា បាននែបនិត្យកាយ

បើនៅឆ្ងាយ ឈោងមិនដល់

ខ្ពស់អើយ! អើយសែនខ្ពស់ម៉្លេះណា!

ពន្លឺភ្លឺថ្លាគួរឱ្យចាប់ចិត្ត

បើសិន ខ្ញុំជាគូពិត

នាំដួងចិត្ត ខ្ញុំទៅជាមួយផង

តើអ្នកដឹងទេ?

ខ្ញុំលួចស្នេហ៍យូរហើយ

ម្តេចឡើយបានជា អ្នករះធ្វើព្រងើយ

ចន្ទអើយ! សូមមេត្តាខ្ញុំផង

ស្នេហ៍ស្នង ស្ងាត់សូន្យសឹង

ហេតុអ្វីបានថ្លៃឆ្មើងម៉្លេះទេ

អាងតែអ្នកល្អលើសគេក្នុងលោក

ទុកឱ្យ ខ្ញុំនៅសោយសោក

បំភ្លឺលោក ទុកឱ្យខ្ញុំក្រៀមក្រំ

Mehr von រស់ សេរីសុទ្ធា

Alle sehenlogo