បទ: ចម្រៀកបេះដូង
ឱ!ចន្ទ្រា រះមូលក្រឡង់
ស្រស់ផូរផង់
ត្រដែត ខ្ពស់ផុតវេហាស៍
អ្នកនេះហើយ
សម្រស់បង្អួតនេត្រា
ឆក់ទាញហ្វូងតារា
ប្រាថ្នាសុំភ្ជាប់និស្ស័យ
>មិននឹកស្មាន ថាមានគេស្មោះ
គេស្រណោះ
មិនអស់ មិនដាច់អាល័យ
គេអង្វរ សច្ចា
ស្បែស្បថហ៊ានក្ស័យ
វាចាផ្អែមមានន័យ
សុំឱ្យចិត្តមេត្តា
ឱ្យគិត ឱ្យចិត្ត សម្រេចម្តេចទៅ
ទ្រូងសោកសៅ
ខ្លៅល្ងង់ វិលអស់ហើយ
មិនប្រកែក ពិតមិនបានឡើយ
ស្នេហ៍ពីរ ស្របពេលទៅហើយ
ចម្លើយ ចម្រៀកបេះដូង
>បើ កាត់មួយ
ពិតកាត់មិនបាន
ស៊ូដកប្រាណ
កុំឱ្យរង្គៀសសៅហ្មង
ស៊ូកាត់ចិត្ត ស្នេហ៍ពីរ
សុំស្រាយចំណង
លែងច្រៀកហែក បេះដូង
លែងលាគ្រប់ៗជាតិ..
<ភ្លេង>
ឱ្យគិត ឱ្យចិត្ត សម្រេចម្តេចទៅ
ទ្រូងសោកសៅ
ខ្លៅល្ងង់វិលអស់ហើយ
មិនប្រកែក ពិតមិនបានឡើយ
ស្នេហ៍ពីរ ស្របពេលទៅហើយ
ចម្លើយ ចម្រៀកបេះដូង
>បើកាត់មួយ ពិតកាត់មិនបាន
ស៊ូដកប្រាណ
កុំឱ្យរង្គៀសសៅហ្មង
ស៊ូកាត់ចិត្ត
ស្នេហ៍ពីរ សុំស្រាយចំណង
លែងច្រៀកហែក បេះដូង
លែងលាគ្រប់ៗជាតិ..
ចប់